កីឡា
អ្នកលេងគុនខ្មែរ គោរមៈ ច័ន្ទរាជ្យ ប្រាប់ហេតុផលឡើងលេងប្រភេទទម្ងន់ ៥៧គីឡូក្រាម
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ថាបច្ចុប្បន្ននេះរូបគេឡើងទម្ងន់មកលេង ៥៧គីឡូក្រាមហើយ ព្រោះតែទម្ងន់ឡើងខ្លាំងពិបាកបញ្ចុះ និងរាងកាយកាន់តែធំទៅតាមវ័យផងដែរ។

គោរមៈ ច័ន្ទរាជ្យ
គោរមៈ ច័ន្ទរាជ្យ បានឲ្យដឹងថា ដោយរាងកាយកាន់តែធំ វ័យកាន់ច្រើន ដូច្នេះទម្ងន់ក៏ឡើងតាមហ្នឹងដែរ មួយវិញទៀតសម្រាកមួយរយៈពេលព្យាបាលរបួសផងនោះទើបទម្ងន់កើនឡើងខ្លាំង។ យ៉ាងណារូបគេបានបញ្ជាក់ហើយថា ឥលូវនេះគឺប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាមទើបបានបើឲ្យបញ្ចុះមក ៥៤ ឬក្រោមនោះមិនអាចទៅរួចឡើយ។

គោរមៈ ច័ន្ទរាជ្យ
អ្នកលេងគុនខ្មែររៀនថ្នាក់ទី១២ រូបនេះបន្ថែមទៀតថា រូបគេបានប្រកួត១ដងរួចហើយលើប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះជាមួយកីឡាករចិន។ ទម្ងន់ ៥៧គីឡូក្រាមនេះគឺមានអ្នកល្អៗច្រើន យ៉ាងណារូបគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពលើការហ្វឹកហាត់ និងត្រៀមប៉ះជើងខ្លាំងប្រចាំទម្ងន់នេះនៅពេលខាងមុខ។

គោរមៈ ច័ន្ទរាជ្យ
បញ្ជាក់ដែរ គោរមៈ ច័ន្ទរាជ្យ ជាកូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ។ រូបគេជាកីឡាករវ័យក្មេងដែលមានកេរ្តិ៍ឈ្មោះល្បីមួយរូបក្នុងប្រទេសកម្ពុជាផងដែរ និងកំពុងគ្រងខ្សែក្រវាត់៤គ្រឿង។ មួយរយៈពេលនេះមិនសូវឃើញរូបគេឡើងប្រកួតញឹកញាប់នោះឡើយ។ សប្ដាហ៍នេះអ្នកលេងគុនខ្មែរខាងលើនឹងត្រូវប្រកួតជាមួយកីឡាករជប៉ុន ហ៊ីការ៉ា ហ្វូរ៉ូម៉ូរ៉ា លើប្រភេទទម្ងន់ ៥៧គីឡូក្រាមនៅសង្វៀនថោន៕

កម្មវិធីប្រកួត(តេឡេក្រាមថោន)
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


