សេចក្ដីជូនដំណឹង
រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ណាហ្គាវើលដ៍នឹងមានផ្តល់ជូនព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា។
ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមកជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការប្រគំតន្ត្រី របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំខ្មែរនៅសាល NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងមានការសម្តែងបទចម្រៀងដោយតារាជើងចាស់លោក ឡេង ប៊ុនណាត ផងដែរ។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។

បន្ថែមទៅលើនេះ ក៏មានផ្តល់ជូនការសម្តែងរបាំអប្សរា និងរបាំក្រមារៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅម៉ោង ៧ យប់ ចាប់ពីថ្ងៃទី១១ មេសា ២០២៥ រហូតដល់ថ្ងៃទី៣១ ឧសភា ២០២៥ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ផងដែរ។
សម្រាប់មុខម្ហូបពិសេស ពុកម៉ែបងប្អូនអាចអញ្ជើញទៅទទួលទានជាមួយក្រុមគ្រួសារ ឬមិត្តភក្តិនៅភោជនីយដ្ឋាន 2Pangea ដែលមានប៊ុហ្វេអន្តរជាតិ និងម្ហូបខ្មែរដ៏សម្បូរបែប ម្នាក់តម្លៃ ១១៦.០០០៛ ប៉ុណ្ណោះ ឬម្ហូបឈុតបែបខ្មែរ តម្លៃ ៤៨.០០០៛ នៅភោជនីយដ្ឋាន Indochine និង The Pangea ។ សម្រាប់មុខម្ហូបអបអរសង្ក្រាន្តឆ្នាំថ្មី មានដូចជាគ្រឿងសមុទ្រ ឬសាច់គោឆាបែបខ្មែរជាមួយបន្លែអមជាមួសម្ល និងបង្អែម ខណៈម្ហូបខ្មែរពិសេសនៅភោជនីយដ្ឋាន The Pangea រួមមានញាំសាច់មាន់ជាមួយត្រយូងចេក ហហ្មុកត្រីរុំស្លឹកចេក និងសាច់គោអាំងជាមួយឃ្មុំមណ្ឌលគិរី។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected] ។

សម្រាប់កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ មានដូចជាកញ្ចប់សេវាកម្មម៉ាស្សាបែបបុរាណខ្មែរ តម្លៃ ៣៥២.០០០៛ ដែលរួមបញ្ចូលការម៉ាស្សាបែបបុរាណខ្មែរ រយៈពេល ១២០ នាទី និងស្អំក្តៅដោយប្រើឱសថធម្មជាតិ ឬសេវាកម្មតុបតែងសក់ និងធ្វើក្រចកដែលរួមបញ្ចូលសេវាកម្មកក់សក់ អប់សក់ ផ្លុំស្ងួត កាត់សម្អាត និងលាបក្រចកដៃជើងបែបធម្មតា តម្លៃ ២៧២.០០០៛ ។ សូមទាក់ទងទៅកាន់លេខ ០២៣ ២២៨ ៨២២ ដើម្បីកក់ទុកមុន។

មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏មានការតុបតែងលម្អបែបខ្មែរយ៉ាងប្រណីតផងដែរដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់។ នៅក្នុងអគារមានការតុបតែងដោយរូបនាគដែលតំណាងឱ្យសិរីសួស្តី និងការការពារថែរក្សាអមជាមួយផ្ការំដួលដែលជាផ្កាតំណាងជាតិ និងក្រមា បង្កើតជាបរិយាកាសយ៉ាងទាក់ទាញ។ ចំណែកនៅខាងក្រៅអគារ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុបតែងជាមួយគោម និងអំពូលភ្លើងចម្រុះពណ៌ជាច្រើនប្រភេទយ៉ាងភ្លឺចែងចាំងដែលពុកម៉ែបងប្អូនអាចថតរូបយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ឬបង្ហោះក្នុងបណ្តាញសង្គម។
សូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ក្នុងបុណ្យចូលឆ្នាំខ្មែរ ខណៈណាហ្គាវើលដ៍នឹងមានផ្តល់ជូនកាន់តែច្រើនក្នុងឱកាសខួបលើកទី៣០ របស់ខ្លួននៅក្នុងខែឧសភាខាងមុខនេះ!
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា