សន្តិសុខសង្គម
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
ភ្នំពេញ ៖ ឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ក្រោយសមត្ថកិច្ចឡោមព័ទ្ធឆ្មក់បង្រ្កាប អគារខុនដូមួយកន្លែង ដែលមានលួចលាក់បង្កប់ល្បែងអនឡាញខុសច្បាប់ ។

ប្រតិបត្តិការឆ្មក់បង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងបានបើកការស្រាវជ្រាវ និងស៊ើបមើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ឱ្យបញ្ចេញកម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាបឱ្យខានតែបាន។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនិងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ។

បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


