Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល ខូចខាតរោងចក្រពីរអគារ ជារោងចក្រផលិតជាតិ ស្នោ និងជ័រ

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខស្ថានីយប្រេងឥន្ទនៈ PTT ចន្លោះគីឡូម៉ែត្រ​លេខ ​២៧​-២៨ ក្នុងស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល​។ ករណីនេះត្រូវបានកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យជាច្រើនអង្គភាពចេញអន្តរាគមន៍ភ្លាមៗរហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិចថា រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនេះ ជារោងចក្រផលិតជាតិស្នោ និងជ័រ។ លោកបន្ថែមថា ករណីនេះបណ្ដាលឲ្យឆេះរោងចក្រចំនួន២អគារទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។ បើតាមមន្ត្រីពន្លត់អគ្គិភ័យដែលនៅកន្លែងកើតហេតុ ករណីនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង​១១និង៤៣នាទី​ថ្ងៃ​ត្រង់​​ ថ្ងៃដដែល។

សូមបញ្ជាក់ថា ក្រោយពីកើតហេតុគ្រោះអគ្គិភ័យនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យពីស្ថានភាពនៃការខូចខាត។ តែទោះយ៉ាងណាក្នុងករណីគ្រោះអគ្គិភ័យនេះ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះ និងទំហំទឹកប្រាក់ខូចខាតនៅឡើយទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម