ព័ត៌មានអន្ដរជាតិ
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់រាជធានីបាងកក នៃប្រទេសថៃ ដោយបណ្តាលឲ្យអគារកម្ពស់៣០ជាន់ដែលកំពុងសាងសង់ត្រូវបាក់រលំ ខណៈមានសេចក្តីរាយការណ៍បឋមថា មានកម្មករចំនួន៤៣នាក់ ជាប់នៅក្រោមគំនរថ្ម ប៉ុន្តែមាន៧នាក់រួចជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់ Matichon នៅថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥។

ភ្លាមៗគេមិនដឹងឡើយថាអគារនោះជាអគារអ្វីនិងជារបស់ក្រុមហ៊ុនណា គ្រាន់តែដឹងថាវាមានទីតាំងស្ថិតនៅតំបន់ចតុចក្រ (Chatuchak) ក្នុងរាជធានីបាងកក។

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានដឹកនាំក្នុងអំឡុងពេលកិច្ចប្រជុំត្រួតពិនិត្យរដ្ឋាភិបាលនៅខេត្តភូកេត ប៉ុន្តែក្រោយទទួលរបាយការណ៍ពីគ្រោះរញ្ជួយដី លោកស្រីក៏បិទកិច្ចប្រជុំនោះភ្លាម ដោយងាកមកផ្តោតបញ្ហារញ្ជួយដីវិញ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


