ព័ត៌មានជាតិ
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
សត្វមាន់ចំនួន ១០៧ ក្បាល ត្រូវបានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដុតកម្ទេចចោល ក្រោយផ្ទុះជំងឺផ្ដាសាយបក្សី បណ្តាលឲ្យកុមារអាយុ ៣ ឆ្នាំ ៦ ខែម្នាក់ ទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥។

ប្រតិបត្តិកាណ៍ខាងលើនេះ ធ្វើឡើងដោយមន្ទីរកសិកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណៈដែលចុះធ្វើអន្តរាគមន៍ជំងឺផ្តាសាយបក្សី នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះថា ការងារនេះក្នុងយុទ្ធនាការណ៍គឺដើម្បីកំចាត់ជំងឺផ្ដាសាយបក្សីនៅតំបន់មានហានិភ័យ។ តាមបច្ចេកទេស តាមការណែនាំរបស់ក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានបច្ចេកទេសសុខភាពសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គឺក្រុមការងារជំនាញចុះបាញ់សំលាប់មេរោគ ដើម្បីកំចាត់មេរោគដែលមាននៅលើបក្សី ឬកន្លែងចិញ្ចឹមបក្សីដែលមាននៅជុំវិញកន្លែងកើតហេតុ។
លោកបានបញ្ជាក់ថា តាមបច្ចេកទេស នៅក្នុងតំបន់មួយដែលជាតំបន់ហានិភ័យខ្ពស់ សត្វមាន់ទារទាំងអស់នោះអាចឆ្លងមេរោគជំងឺផ្ដាសាយបក្សី តែវាមិនទាន់ចេញរោគសញ្ញា។ ដូច្នេះ ក្រុមការងារត្រូវតែកំទេចសត្វមាន់ទារទាំងនោះចោល ដើម្បីធានាកុំឲ្យមានឆ្លងបន្តទៀត។


ក្នុងយុទ្ធនាការនោះដែរ ក្រុមការងារ បានចែកខិតប័ណ្ណផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សី (តូច) ដល់កសិករ និងអាជ្ញាធរភូមិ និងបាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបានបន្តផ្សព្វផ្សាយជំងឺផ្តាសាយបក្សីដល់កសិករចិញ្ចឹមសត្វ បង្កើនការយល់ដឹង និងតាមដានជំងឺឆ្លងជាបន្តទៀត។ ជាមួយគ្នានោះ ក៏បាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះដែលបានសម្លាប់មាន់អស់ ជាពិសេស បានណែនាំដល់ប្រជាពលរដ្ឋកុំអោយលក់មាន់ចេញពីភូមិផ្ទុះជំងឺ ២គីឡូម៉ែត្រជុំវិញ។
ក្រៅពីតំបន់ផ្ទុះជំងឺផ្ដាសាយបក្សី នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ក៏មានភ្នាក់ងារសុខភាពសត្វភូមិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងករណីក្នុងភូមិមានសត្វឈឺ ឬងាប់ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់មកការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដើម្បីមានវិធានការចុះពិនិត្យមើល និងយកសំណាក ដើម្បីបញ្ជាក់ថា សត្វដែរឈឺងាប់នោះ ជាមេរោគប្រភេទអ្វីឲ្យច្បាស់លាស់ ក្នុងករណីប្រសិនបើមានជំងឺផ្ដាសាយបក្សី ដាច់ខាតត្រូវមានវិធានការជាបន្ទាន់ភ្លាមៗ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


