វប្បធម៌ ជំនឿ
“វាយក្អម” មិនត្រឹមជាល្បែងប្រជាប្រិយខ្មែរសម្រាប់កម្សាន្ត តែផ្សារភ្ជាប់នឹងអត្ថន័យនៃជំនឿមួយទៀត
ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរជាច្រើន ល្បែងវាយក្អម ក៏ជាល្បែងមួយដែលកំពុងពេញនិយមខ្លាំង ដែលត្រូវបានគេយកមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំ ឬសង្រ្កាន្តនៅតាមទីតាំងនានា។

ត្បិតល្បែងវាយក្អម ជាល្បែងប្រជាប្រិយមួយប្រភេទដែលគេតែងនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីបង្កលក្ខណៈសប្បាយ ប៉ុន្តែវាបានបង្គប់នូវអត្ថន័យទៅលើជំនឿ ដែលគេជឿថា ល្បែងនេះ មានគោលបំណងដើម្បីដេញរឿងមិនល្អ រឿងហ្មងសៅ ទៅតាមអំបែងក្អមដែលវាយបែក។
ចំពោះការលេងល្បែងនេះ ត្រូវមានការរៀបចំទុកមុនឱ្យបានល្អ និងត្រូវរកបង្គោល២សងខាង (អាចជាដើមឈើ ឬសសរណាមួយ) ដើម្បីចងខ្សែដែលមានប្រវែង និងទំហំសមរម្យក្នុងការទ្រទ្រង់នឹងទម្ងន់ក្អម។ នៅក្នុងក្អមគេមានដាក់ម្សៅក្រអូបតំណាងសេរីសួស្តី។ ដោយឡែកគេត្រូវត្រៀមដំបងទុកមួយមានប្រវែងសមាមារ្រទៅនេងកម្ពស់ក្អម។ តាមធម្មតា គេត្រូវការក្រមារុំភ្នែកអ្នកវាយ ឱ្យជិតរួចធ្វើការបង្វិល ៣ ជុំ។ បន្ទាប់មកទៀតគេលែងឱ្យអ្នកវាយក្អមតាមការទទួលអារម្មណ៍ដឹងរបស់ខ្លួន។ ល្គិកណាអ្នកនោះវាយខុសគ្រប់កំណត់បី ដងចាត់ទុកថាចាញ់ ដោយឡែកប្រសិនបើវាយបែកក្អមនោះចាត់ថាឈ្នះ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


