Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹងស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន

បានផុស

នៅ

ក្រុ​មហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹងស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន តែងមាន​ឆ​ន្ទៈ​ដោះស្រាយ​តាម​មូលដ្ឋាន​ច្បាប់ សហការ​ជាមួយ​អតិថិជន ជាមួយនឹង​ការទទួល​យកបាន ក្នុងការ​ឯកភាព​ប្រកបដោយ កត្តា​សមស្រប ទទួលយក​ដោយ​ស្មារតី​បញ្ចប់​រវាង​ក្រុមហ៊ុន​និង​អតិថិជន​ស្ទើរ​ទាំងអស់ ប៉ុន្តែ​នៅសល់​អតិថិជន​មួយចំនួន​តូច ហាក់​មិនមាន​ឆន្ទៈ​តាម​ដំណោះស្រាយ សមរម្យ ទើប​ក្រុមហ៊ុន​ចេញ​លិខិត​ជូនដំណឹង ស្តីពី កាលបរិច្ឆេទ​បិទ​បញ្ចប់​ដំណោះស្រាយ​សាច់ប្រាក់​នៅ​ក្រុមហ៊ុន ជា​លើកចុងក្រោយ​។

​សូមបញ្ជាក់ថា​, តាម​លិខិត​ជូនដំណឹង ស្តីពី កាលបរិច្ឆេទ​បិទ​បញ្ចប់​ដំណោះស្រាយ​សាច់ប្រាក់​នៅ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អ៉ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO., LTD.) ជា​ក្រុមហ៊ុន ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ដែល​ទទួល​អាជ្ញា ប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សូម​ជូន​សម្រាប់​អតិថិជន​ដែល​បាន​អះអាង​ជា​ជនរងគ្រោះ ដូចគ្នា​ជ្រាបថា ឆ្លើយតប​តាម​សំណូមពរ​ពី​អតិថិជន​ដែល​បានធ្វើការ​ទំនាក់ទំនង​មក​ក្រុមការងារ​របស់​គណៈក​ម្មា​ធិ​ការ​ចំពោះ​កិច្ច​ ដើម្បីឲ្យ​គណៈកម្មាធិការ​ចំពោះ​កិច្ច​ពិនិត្យ​ពន្យារ​ពេលវេលា​បន្ថែម នៃ​ការបិទ​បញ្ចប់ ដំណោះស្រាយ​ជា​សាច់ប្រាក់ ដោយ​មូលហេតុ​នានា សម្រាប់​អតិថិជន​ដែល​ជាប់​ស្ថិតក្នុង​អំឡុងពេល​ដាក់​ដាច់ ដោយឡែក​ស្របតាម​វិធានការ​សុខាភិបាល អតិថិជន​ដែល​វិល​ត្រលប់​ពី​ក្រៅប្រទេស និង​អតិថិជន​នៅតាម បណ្តា​ខេត្ត​ផ្សេងៗ​ទាំងអស់​ទៀត​នោះ គណៈកម្មាធិការ​ចំពោះ​កិច្ច​នៃ​ដំណោះស្រាយ​សាច់ប្រាក់​បាន​ពិនិត្យ សម្រេច​កិច្ចការ​នៃ​សំណូមពរ​នេះ​ដូចខាងក្រោមៈ​

១. កំណត់​កាលបរិច្ឆេទ​បិទ​បញ្ចប់​ធ្វើ​ដំណោះស្រាយ​សាច់ប្រាក់​ជូន​អតិថិជន​ទាំងអស់​ត្រឹម​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​៥​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ។​

២. ការបិទ​បញ្ចប់​ដំណោះស្រាយ​សាច់ប្រាក់​នេះ ដើម្បី​បន្ត​ជំរុញ​ឲ្យ​បាន​ឆាប់រហ័ស​បន្ថែម ទៀត​ក្នុង​នីតិវិធី​នៃ​បណ្ដឹង ​ដែល​មាន​ស្រាប់​តាមច្បាប់​ក្នុង​គោលបំណង​ទាមទារ​ប្រាក់​ដែល បាន​បាត់បង់​មកវិញ និង​ចាប់​ជន​បង្ក​ជា​ជនបរទេស បក្ខពួក​ជា​ជនបរទេស​ដទៃទៀត​មក ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

៣. ការ​សម្រេច​បិទ​បញ្ចប់​ដំណោះស្រាយ​សាច់ប្រាក់​នេះ គឺជា​កិច្ច​ឆ្លើយតប​ចំពោះ​អតិថិជន​យ៉ាង ច្រើន​លើសលប់​ ដែល​តែងតែ​បាន​ផ្ដល់​ការចូលរួម​យ៉ាងសកម្ម​ ក្នុងនាម​ជា​ជនរងគ្រោះ​ដូចគ្នា ក្នុង​កិច្ច​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន ​ដែល​បាន​ដាក់ចេញ​កន្លងមក​ហើយ​នៅតែ​រង់ចាំ នូវ​ដំណោះស្រាយ​ជា​ផ្លូវច្បាប់​ស្របតាម​ការប្រកាស​ជូន​ដំណឹង​កន្លងមក ក្រុមហ៊ុន​។​

៤.​ឆ្លៀត​ក្នុង​ឪ​កាស​នេះ គណៈកម្មាធិការ​ចំពោះ​កិច្ច ពិតជា​សូម​ថ្លែង​នូវ​សេចក្តី​អរគុណ​ជាទីបំផុត​ចំពោះ​ទឹកចិត្ត​អតិថិជន​ទាំងអស់​ ដែល​បានផ្ដល់​ជា​កិច្ច​ចូលរួម​ស្របតាម​ដំណោះ ស្រាយ​ជា​ជំហានៗ​កន្លងមក​ប្រកបដោយ​ទំនុកចិត្ត​ស្របតាម​ឆន្ទៈ​របស់​ក្រុមហ៊ុន​ដែល​នៅតែ បន្ត​ពុះពារ​នៅ​ជាមួយ​អតិថិជន​ជា​ជនរងគ្រោះ​ដូចគ្នា ​រហូត​ទទួលបាន​យុត្តិធម៌​តាមច្បាប់​ជាក់ ជាមិនខាន​។​

៥. គណៈកម្មាធិការ​ចំពោះ​កិច្ច​សូម​សេចក្ដី​អនុគ្រោះ​ជាទីបំផុត​ ដែល​មិនអាច​តប​តាម​ពេលដែល ស្នើសុំ​ពន្យារពេល​យូរ​ជាង​នេះ​បាន ហើយ​ក្រុមហ៊ុន​នឹងមិន​បន្ត​ទទួល​ដំណោះស្រាយ​សាច់ ប្រាក់​នេះ​នៅ​ក្រុមហ៊ុន​ទៀត​ទេ ដោយ​សង្ឃឹមថា អតិថិជន​នឹង​មក​ទទួលយក​ដំណោះស្រាយ ក្នុង​ពេលវេលា​កំណត់​ចុងក្រោយ​នេះ​ជា​សាច់ប្រាក់​ដូចៗ​គ្នា​ជាក់​ជាមិនខាន​។​

​ក្រុមហ៊ុន​នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាម​កិច្ច​ដំណោះស្រាយ​ ដែល​បានដាក់​ចេញអតិថិជន​ទាំងអស់ និង​ក្រុមហ៊ុន​ជា​ជនរងគ្រោះ​ដូចគ្នា​ ពិតជា​បាន​ខិតខំ​យ៉ាងខ្លាំង​ ទោះជា​ស្ថិតក្នុង​ស្ថានភាព​នៃ​កូ​វីដ​១៩​ក្ដី ក៏​យើង​នៅតែ​បន្ត​អនុវត្ត​ដំណោះស្រាយ​ជាមួយគ្នា​រហូតមក​តាម​វិធានការ​សុខាភិបាល​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម