កីឡា
គ្រុឌបន្តត្រួសត្រាយផ្លូវនាំគុនខ្មែរទៅរៀបចំការប្រកួតអន្តរជាតិ ដំបូងនៅទឹកដីអាមេរិក
កីឡាប្រដាល់គុនខ្មែរបានបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតឆ្ពោះទៅទឹកដីមហាអំណាច សហរដ្ឋអាមេរិក ដោយមានសង្វៀនគ្រុឌដែល ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និងនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច នៅអាមេរិក ត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅកម្ពុជា នាទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

គ្រុឌត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន ជាពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈកេរដំណែលពីដូនតាខ្មែរ ហើយការចូលរួមរបស់គ្រុឌ គឺមានរូបភាពទូលំទូលាយដែលក្នុងនោះមានដូចជាការបង្កើតកម្មវិធីប្រដាល់នៅទូទាំងក្នុងប្រទេស និងក្រៅប្រទេស កម្មវិធីប្រដាល់ថ្នាលគុនខ្មែរ, ការឩបត្ថម្ភគាំទ្រកីឡាករ កីឡាការិនីដើម្បីឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរ ព្រមទាំងឩបត្ថម្ភក្លឹបប្រដាល់ដើម្បីបន្តអភិវឌ្ឍ និងបន្តបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ក៏ដូចជាឩបត្ថម្ភអ្នកផ្សព្វផ្សាយគុនខ្មែរផងដែរ។

ក្រោមការដឹកនាំរបស់អ្នកឩកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លោកតែងត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដ៏សំខាន់ដែលមានចំណែក ក្នុងការធ្វើឲ្យគុនខ្មែររីកចម្រើនដូចសព្វថ្ងៃ។ លោកមានឆន្ទៈជួយគុនខ្មែរ ស្រឡាញ់គុនខ្មែរ និងមានទិសដៅច្បាស់លាស់ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និងអន្តរជាតិ។

នេះមិនមែនជាលើកទីមួយទេ ដែលគ្រុឌចេញដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ហើយដំណើរទៅសហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏មោះមុត និងក្លាហានបំផុតមួយរបស់គ្រុឌ ព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការនាំយកកីឡាករ កីឡាការិនី និងប្រតិភូជាច្រើននាក់ទៅដល់ទឹកដីដែលគ្រប់គ្នាតែងប្រាថ្នាចង់ទៅ ហើយនេះក៏ជាការត្រួសត្រាយផ្លូវឲ្យអត្តពលិកគុនខ្មែរបង្ហាញខ្លួនលើឆាកអន្តរជាតិកាន់តែធំ និងឈាងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ។

កុំភ្លេច ជើងខ្លាំងគុនខ្មែរមាន ពេជ្រ សម្បត្តិ, រឿង សុភ័ណ្ឌ, ធន់ រិទ្ធី និងកីឡាការិនី អេ យ៉ានុត ដែលត្រូវប៉ះជើងខ្លាំងម្ចាស់ផ្ទះអាមេរិក សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ទាំង៤នាក់។ អ្វីដែលកាន់តែពិសេសគឺការប្រកួតនេះតាមគោលការណ៍ ច្បាប់ទម្លាប់ និងលក្ខន្តិកៈកីឡាប្រដាល់គុនខ្មែរតែម្តង។









គាំទ្រគុនខ្មែរជាមួយគ្រុឌ!
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


