ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា
អ្នកជំនាញថៃបានចេញការព្រមានថា ប្រទេសនេះនឹងប្រឈមជាមួយគ្រោះរញ្ជួយដីបន្ថែមទៀតនាពេលអនាគត ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺ គេមិនដឹងឡើយថាវានឹងកើតឡើងនៅពេលណាឬកន្លែងណា ដូច្នេះហើយគេទាមទារឲ្យប្រទេសថៃ ត្រូវពង្រឹងវិធានការប្រុងប្រៀបនិងបំពាក់ឧបករណ៍ព្រមានរញ្ជួយដីឲ្យបានល្អប្រសើរ ព្រមទាំងចាំបាច់ត្រូវមានការធ្វើលំហាត់ការពារខ្លួនគ្រាអាសន្នផងដែរ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥, លោក Panya Jarusiri សាស្ត្រាចារ្យភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn លើកឡើងថា បន្ទះទិចតូនិច Sagaing ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបន្ទះទិចតូនិចធំបំផុតរបស់អាស៊ីអាគ្នេយ៍ នៅតែបន្តមានសកម្មភាព ហើយនេះគឺជាកង្វល់ធំបំផុតសម្រាប់ប្រទេសថៃ ដោយសារតែឥទ្ធិពលរបស់វា។
ម្យ៉ាងវិញទៀត ប្រទេសថៃក៏ស្ថិតនៅលើខ្សែបន្ទាត់សកម្មចំនួន១៦ផងដែរ ដែលជាហេតុបង្កហានិភ័យនៃគ្រោះរញ្ជួយដីទាំងមិននឹកស្មានដល់ជាពិសេសក្នុងខេត្ត Phitsanulok និង Kanchanaburi។

យ៉ាងណាក្តី ក្រុមអ្នកជំនាញអះអាងថា រំញ័រ aftershock ដែលជាឥទ្ធិពលពីរញ្ជួយដីកម្រិតធ្ងន់នៅមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន លែងបង្កជាក្តីកង្វល់ដល់ប្រទេសថៃទៀតហើយ។
សូមជម្រាបថា កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារ។

តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃពុធគឺមានចំនួន២៦នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ ខណៈ៣៣នាក់រងរបួស។
ងាកទៅប្រទេសមីយ៉ាន់ម៉ាឯណោះ មនុស្សស្លាប់ក្នុងគ្រោះធម្មជាតិដ៏មហន្តរាយនេះ បានកើនដល់ជាង៣ ០០០នាក់ ភាគច្រើននៅក្នុងទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃការរញ្ជួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើការបំពាក់ប្រព័ន្ធប្រកាសអាសន្នគ្រោះរញ្ជួយដី មានតម្លៃប៉ុន្មានសម្រាប់ប្រទេសនីមួយៗ?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


