ព័ត៌មានអន្ដរជាតិ
ថៃរងការញ័រកម្រិតស្រាល២៦៤លើក ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
នាយកដ្ឋានសង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួន២៦៤លើក ត្រូវបានកត់ត្រាត្រឹមថ្ងៃពុធបន្ទាប់ពីការរញ្ជួយដីដ៏សាហាវដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២ខែមេសានេះ។

របាយការណ៍តាមដានក្រោយការរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលស្ថិតនៅកណ្តាលទីក្រុង Mandalay កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជះឥទ្ធិពលទាំងមីយ៉ាន់ម៉ានិងថៃ។ តាមរបាយការណ៍នេះ ក្រោយរញ្ជួយដីនេះក៏មានការរញ្ជួយដីបន្តបន្ទាប់ក្នុងកម្រិតស្រាលចន្លោះពី ១.០-២.៩ រ៉ិចទ័រនៅខេត្ត Nan, Chiang Mai, Phrae, Mae Hong Son និង Lampang នៅចន្លោះថ្ងៃអង្គារដល់ថ្ងៃពុធ។
ការញ័រស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងចិន ដោយគ្រោះរញ្ជួយដីចុងក្រោយនេះបានវាយប្រហារភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ ប្រទេសថៃបានជួបប្រទះការរញ្ជួយដីចំនួន៩លើកដែលមានកម្រិត ១.០-២.៩ រ៉ិចទ័រ។ លើសពីនេះទៀត ការរញ្ជួយដីចំនួន ៣៩លើក ត្រូវបានកត់ត្រានៅជិតប្រទេសថៃ ក្នុងនោះមាន ២៣ លើកមានកម្រិត ១.០-២.៩រ៉ិចទ័រ, ១៣ លើក ចន្លោះពី ៣.០-៣.៩រ៉ិចទ័រ, មួយលើកនៅចន្លោះពី ៤.០-៤.៩រ៉ិចទ័រ និង២លើកនៅចន្លោះពី ៥.០-៥.៩ រ៉ិចទ័រ។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌល Erawan របស់រដ្ឋបាលក្រុងបាងកក បានរាយការណ៍ថា មានអ្នករងរបួសចំនួន ៣៤ នាក់ និងអ្នកស្លាប់ចំនួន ២២ នាក់នៅក្នុងរាជធានី គិតត្រឹមម៉ោង ៤ រសៀលថ្ងៃអង្គារ។ ក្នុងនោះអគារការិយាល័យសវនកម្មរដ្ឋដែលបាក់រលំមានអ្នករបួស ១៩ នាក់ និងអ្នកស្លាប់១៤នាក់៕






អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


