កីឡា
ធ្ងន់ហើយ! ក្រោយចាញ់យប់មិញ អ្នកគាំទ្រ Man UTD ទទូចឱ្យកីឡាករម្នាក់ចាកចេញ
អ្នកគាំទ្រក្រុម Manchester United ជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការលេងរបស់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ឡើយ បន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ទី ២ ខែមេសានេះ។

នៅក្នុងការប្រកួតសប្តាហ៍ទី ៣០ នៃក្របខណ្ឌ Premier League កាលពីយប់មិញ ក្រុម Man United បានរាជ័យយ៉ាងអាមាសក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottm Forest ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈមួយគ្រាប់នោះ គឺរកបានដោយកីឡាករ Anthony Elanga នៅនាទីទី ៥។

បន្ទាប់ពីការប្រកួតបញ្ចប់ភ្លាម Garnacho បានក្លាយជារ៉ាដារិះគន់ធំរបស់អ្នកគាំទ្រ ក្រោយរូបគេបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ។ ក្នុងនោះ តាមរយៈស្ថិតិលេងពេញ ៩០ នាទី ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំ មិនបានស៊ុតចំគោលដៅសូម្បីមួយជើង ក្នុងចំណោមការស៊ុត ៦ លើក ហើយអ្វីដែលកាន់តែស្តាយថែមទៀត គឺរូបគេមានឱកាសស៊ុតនៅមុខទី ១ លើក ប៉ុន្តែបែរជាស៊ុតមិនចូលទៅវិញ។
ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្រ Man UTD បាននាំគ្នាបង្ហោះសារនៅបណ្តាញសង្គម X យ៉ាងដូច្នេះថា៖
«ខ្ញុំមិនចង់ឃើញ Garnacho ពាក់អាវ United ម្តងទៀតទេ វាពិតជាគួរឱ្យអៀនខ្មាសណាស់»។

«ពួកគេគួរតែបណ្តេញ Garnacho ចេញ ដូចអ្វីដែលពួកគេធ្លាប់ធ្វើដាក់ Ronaldo ដែរទៅ។ មើលទៅ គាត់ចង់ធ្វើឱ្យដូចនិម្មិតរូប របស់គាត់ពេកហើយ»។

«បញ្ជូន Garnacho ទៅកន្លែង ដែលសក្តិសមទៅ»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


