សេចក្ដីជូនដំណឹង
អស្ចារ្យណាស់ បុរី មេគង្គ លែនបានរកឃើញម្ចាស់ រង្វាន់ឡានទាំង៤រង្វាន់របស់ខ្លួនហើយ
ភ្នំពេញ៖ ថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បុរី មេគង្គ លែន បានប្រារព្ធកម្មវិធី ចាប់រង្វាន់ឡាន ទាំង៤រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ការរៀបចំនេះត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូបដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះទាំងពីរគម្រោង របស់បុរី មេគង្គ លែន ដោយផ្ទាល់ផងដែរ។
ទាំងអស់នេះបានសបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង ទាក់ទងនឹងការផ្តល់ជូនរង្វាន់ រថយន្តគឺពិតជាមានជាក់ស្តែងមែន ដែលមិនមែនគ្រាន់តែជាការផ្សព្វផ្សាយ ដើម្បីលក់តែប៉ុណ្ណោះទេ។ នេះគ្រាន់តែជាការផ្តល់ជូនរង្វាន់លើកទីមួយជូនអតិថិជន តែប៉ុណ្ណោះ បុរី មេគង្គ លែន នៅតែបន្តការភ្ញាក់ផ្អើលជូនដល់អតិថិជនសារជាថ្មីម្តងទៀតនោះគឺ រង្វាន់ដ៏ធំរថយន្តទំនើប Rolls Royce នៅឆ្នាំ២០២៣ខាងមុខ។

ដូចដែលលោកអ្នកបានដឹងពីមុនរួចមកហើយថា ក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បុរី មេគង្គ លែន ជាបុរី ទីមួយដែលផ្តល់រង្វាន់ដ៏ធំ និងច្រើនបែបនេះជូនដល់អតិថិជនរបស់ខ្លួន។
នៅក្នុងឱកាសនេះ ឯក ឧត្តម ផាន អូន បានមានប្រាសាសន៍ “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ាជាម ឃុនណាត និងលោកជំទាវ ដែលទទួលបានភាពជោគជ័យថ្ងៃនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត អត់ធ្មត់ ប្តេជ្ញា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន។ លោកបានបន្តទៀតថានេះគឺជាមោទនភាព របស់បុរី មេគង្គ លែន ហើយខ្ញុំសង្ឃឹមថាតាមរយៈភាពជោគជ័យរបស់លោកឧកញ៉ានិង លោកជំទាវ ព្រមទាំងសហគ្រិនជាច្រើនទៀត នឹងបន្តវិនិយោគ លើវិស័យអចលនទ្រព្យនិងវិស័យផ្សេងៗទៀត ដែលជាកាត្តាលីករមួយជួយជំរុញវិស័យសេដ្ឋកិច្ចយើងមាន អោយការរីកចម្រើន ប្រកបដោយចីរភាព។

ក្នុងនាមលោកជាអ្នកអនុវត្តច្បាប់សូមពាំនាំនូវការផ្ដាំផ្ញើរពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» សំណូមពរទៅដល់ធុរៈជនទាំងអស់សូមឲ្យប្រកបរបររកស៊ីប្រកបដោយសុចរិតភាព និងទំនួលខុសត្រូវជាពិសេសចូលរួមក្នុងការអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីឲ្យប្រទេសកម្ពុជាយើងទទួលបាននីតិរដ្ឋ។
លោកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងជាអគ្គនាយក បុរី មេគង្គ លែន លោកបានមានប្រសាសន៍ថា ចក្ខុវិស័យរបស់ បុរីមេគង្គលែន យើងខ្ញុំគឺការសាងសង់នូវគម្រោងបុរីដែលមានស្តង់ដារខ្ពស់ចាប់តាំងពីការគូរប្លង់ គម្រោងបុរីទាំងមូល Master Plan ដើម្បីធានានូវបរិយាកាសដ៏ល្អ សម្បូរបែបទាំងការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្ម។

យើងខ្ញុំតែងតែគិតថា ប្រសិនបើពួកយើងជាអ្នករស់នៅក្នុងផ្ទះនេះ តើយើងត្រូវការអ្វីខ្លះ? តើយើងនឹងមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរឺទេ? ផ្តើមចេញពីចំណុចនេះហើយទើបធ្វើអោយមានការគូសប្លង់ចាប់ផ្តើមដោយការគិតគូរម៉ត់ចត់និងបញ្ចប់ដោយការសាងសង់ដែលមានការយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីការបុកគ្រឹះ ការចាក់បេតុង តទុរយោទឹក និងការលាបថ្នាំ និងការប្រើប្រាស់សម្ភារទំនើបៗ មានគុណភាពខ្ពស់។
ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងារទាំងអស់បានដាក់សេចក្តីស្រឡាញ់ចូលទៅក្នុងគម្រោង មេគង្គលែនទាំងមូល ប្រៀបដូចជាការសាង់សង់ផ្ទះរបស់ខ្លួនដោយផ្ទាល់។

លោកបានបន្តទៀតថា ខ្ញុំសូមប្តេជ្ញាចិត្តជូនដល់អតិថិជនទាំងអស់ថានឹងផ្តល់ជូននូវគេហដ្ឋាន ដែលមានគុណភាពសំណង់រឹងមាំ គង់វង្សយូរអង្វែង តជំនាន់ ម៉ូតផ្ទះស្អាតដាច់គេ និងបរិស្ថានរស់នៅ ប្រកបដោយស្តង់ដាខ្ពស់ និងស៊ីវិល័យជាពិសេស បុរី មេគង្គ លែន នឹងពង្រីកខ្លួនបន្តរបន្ទាប់ជាច្រើនទៀតនាពេលអនាគត។
លោកឧកញ៉ា ក៏មានប្រសាសន៍ផងដែរថា វឌ្ឍនភាពរបស់យើងខ្ញុំសព្វថ្ងៃគឺអាចកើតឡើងបានដោយសារតែម្លប់សន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើអោយមានការអភវិឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យផងដែរ។ ចំណុចទាំងនេះហើយ ទើបនាំឲ្យ បុរី មេគង្គលែន របស់យើង មានឱកាសអភិវឌ្ឍន៍ខ្លួន និងទទួលបានភាពជោគជ័យថ្ងៃនេះ។

សម្រាប់អតិថិជន ដែលឈ្នះទាំងបួនរូបរួមមាន៖
រង្វាន់ទី១ បានទៅលើ ៖ លោក ស្រី ម៉ែន កុលវត្តី ជាម្ចាស់ផ្ទះ វីឡា ភ្លោះ
រង្វាន់ទី២ បានទៅលើ ៖ លោក ស្រី ប៉ៅ សុភ័ណ្ឌ ម្ចាស់ផ្ទះ វីឡា ភ្លោះ
រង្វាន់ទី៣ បានទៅលើ ៖ លោក ជា វិន ម្ចាស់ផ្ទះ វីឡាកូន កាត់
រង្វាន់ទី៤ បានទៅលើ ៖លោក ចាន់ លាងងីន និង លោកស្រី ខឹម លក្ខិណា ម្ចាស់ផ្ទះ វីឡាកូន កាត់
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ ??? ??? ???។














-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់