សេដ្ឋកិច្ច
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
សមាគមស្វាយចន្ទីកម្ពុជាបានប្រកាសថា ទិន្នផលគ្រាប់ស្វាយចន្ទីអាចនឹងធ្លាក់ចុះចន្លោះពី ១០-៣០% ដោយសារតែការប្រែប្រួលអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ថា តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ទឹកភ្លៀងអាចនឹងអូសបន្លាយក្នុងរដូវប្រាំងឆ្នាំ ២០២៥ ហើយបរិមាណទឹកភ្លៀងលើសកម្រិតមធ្យមប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំកន្លេងមក។

លោក អួន ស៊ីឡុត អះអាងថា ហានិភ័យបង្ករឡើងពីអាកាសធាតុអាចកើតមានសម្រាប់ដំណាំស្វាយចន្ទីនារដូវកាលប្រមូលផលក្នុងឆ្នាំ ២០២៥។
លោក អួន ស៊ីឡុតបញ្ជាក់ថា៖ «បញ្ហាប្រឈមពិតនឹងកើតមានលើដំណាំស្វាយចន្ទី ចំនួនសត្វល្អិតកើនលឿន ដ្បិតសំណើមខ្ពស់សត្វល្អិតញាស់លឿន ពពួកមូសតែ ទ្រីប ដង្កូវបំផ្លាញផ្កាក្ដិប នឹងបង្កជាជំងឺផ្សេងៗដូចជា ជំងឺកើតច្រើនលើផ្កា ក្ដឹប និងគ្រាប់ ជំងឺអង់ត្រាណូស លើទងផ្កា លើក្ដិបតូចៗ និងលើផ្លែ រលាកកញ្ចុំផ្កា និងងាយកើតជំងឺស្ត្រេស្ត នាំឱ្យ រោយផ្កា ជ្រុះក្ដឹប»។
លោក អួន ស៊ីឡុត បន្ថែមថា បញ្ហាប្រឈមទាំងនេះ ប្រសិនបើគ្មានវិធានការសមស្របណាមួយឆ្លើយតបឱ្យបានទាន់ពេលវេលា ទិន្នផលគ្រាប់ស្វាយចន្ទីអាចនឹងធ្លាក់ចុះចន្លោះពី ១០-៣០ ភាគរយ ហើយលោកក៏បានដាស់តឿនឱ្យម្ចាស់ចម្ការស្វាយចន្ទីត្រួតពិនិត្យចម្ការឱ្យបានជាប់លាប់ជាប្រចាំ ប្រសិនបើឃើញមានវត្តមានសត្វល្អិត ឬជំងឺ ត្រូវកម្ចាត់ និងព្យាបាលឱ្យបានទាន់ពេលវេលា ដោយប្រឹក្សាយោបល់ជាមួយអ្នកជំនាញកសិកម្ម។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


