សេដ្ឋកិច្ច
អាកាសធាតុចុះត្រជាក់ និងភ្លៀងកក់ខែ ទាញទម្លាក់ទិន្នផលស្វាយចន្ទីប្រមាណ ២០%
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការអូសបន្លាយនៃអាកាសធាតុចុះត្រជាក់ និងមានភ្លៀងកក់ខែ បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះប្រមាណ ២៣% នៅដើមឆ្នាំ ២០២៥ នេះ។

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍កាលពីដើមឆ្នាំថា ទឹកភ្លៀងនឹងអូសបន្លាយក្នុងរដូវប្រាំងឆ្នាំ ២០២៥ ហើយបរិមាណទឹកភ្លៀងលើសកម្រិតមធ្យមប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។
លោក អួន ស៊ីឡុតបញ្ជាក់ថា ទិន្នផលស្វាយចន្ទីធ្លាក់ចុះប្រមាណ ២៣%បណ្ដាលមកពីបញ្ហាអាកាសធាតុត្រជាក់អូសបន្លាយ និងមានភ្លៀងកក់ខែ ដែលធ្វើឱ្យចន្ទីគាំងក្ដឹបនៅចន្លោះពេលផ្កាពីខែមករា ដល់ខែកុម្ភៈដើមឆ្នាំនេះ។ លោកបញ្ជាក់ថានៅពេលចូលខែមីនានេះ ក៏ស្រាប់តែមានភ្លៀងធ្លាក់ ធ្វើឱ្យខូចផ្កា ខូចក្ដឹបច្រើនជាច្រើន។

លោក អួន ស៊ីឡុតបញ្ជាក់ថា៖«ស្វាយចន្ទីគឺជាដំណាំត្រូពិកត្រូវការក្ដៅ មិនត្រូវការភ្លៀងទេ នៅរដូវផ្កា ព្រោះតែកាលណាត្រូវភ្លៀង ផ្កាខូច ក្ដឹបខូច និងគ្រាប់មិនមានគុណភាព។ នៅឆ្នាំ ២០២៥ យើងជួបប្រទះបញ្ហាអាកាសធាតុផ្ទួនៗគ្នាពីរ ទី១ ការអូសបន្លាយរដូវត្រជាក់ ទី២ បញ្ហាភ្លៀងកក់ខែ នៅពេលដែលចន្ទីកំពុងផ្ដល់ផល»។
លោក អួន ស៊ីឡុត អះអាងថា ទោះបីជាទិន្នផលធ្លាក់ចុះ ប៉ុន្តែស្ថានភាពតម្លៃស្វាយចន្ទីមានស្ថិរភាពល្អ ដោយសារមានការបញ្ជាទិញច្រើនគឺគ្រាប់ស្វាយចន្ទីស្រស់អាចលក់បានប្រមាណ ៥ ៦០០ រៀល ក្នុងមួយគីឡូក្រាម។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


