Connect with us

កូវីដ-១៩

ផ្ទះហូបចុក​គ្រប់គ្រាន់ ប្រើ​ទាំង​​​ម៉ាស៊ីនត្រជាក់ទៀត សូម​កុំ​ដណ្តើមជំនួយ​ពី​អ្នក​ខ្វះខាត

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បានលើកករណីមានបងប្អូនជាអ្នក​មាន​ធនធាន មក​ដណ្តើម​ជំនួយ​ពី​អ្នក​ខ្វះខាត​​នៅពេល​រដ្ឋាភិបាល​ដឹកជំនួយ​ទៅចែកដល់ប្រជាពលរដ្ឋ​នៅ​តំបន់បិទខ្ទប់។

សម្តេច​បានលើកឡើង​ចំៗ​បែប​នេះ ក្រោយ​ពេលមាន​បាតុភូត​កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាលចែកចាយជំនួយ​ មានការទាមទារ​ការ​ទទួល​ជំនួយ​ស្មើ​គ្នា​ពីអ្នកមានធនធាន​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បញ្ជាក់យ៉ាង​ដូច្នេះថា៖ “សូម​កុំ​ទាមទារភាពស្មើគ្នា​ សមភាព សមធម៌ ក្នុង​ស្ថានភាព​លំបាកនេះ។ អ្នក​មាន​លទ្ធភាព​កុំ​មក​ដណ្តើម​ជំនួយ ពី​អ្នក​ខ្វះ​ខាត នេះ​ជា​កាយវិការ​គួរ​ឲ្យ​ខ្មាស​អៀនណាស់​។ អ្នក​ខ្លះមានទាំង​ផ្ទះ ប្រើម៉ាស៊ីនត្រជាក់ជាច្រើន​គ្រឿង​ មានអាហារហូបចុក​គ្រប់គ្រាន់ទៅ​ទៀត”។

សម្តេចថ្លែង​ថា ជំនួយ​របស់​រដ្ឋាភិបាល​គឺ​ផ្តល់​អាទិភាព​ដល់​បងប្អូន​ខ្វះខាតពិតប្រាកដ ជាពិសេស​កម្មកកម្មការិនី​រ​រស់នៅ​តាម​បន្ទប់ជួល។ សូម​បងប្អូនដែលមានធនធាន មានលទ្ធភាព សូម​បញ្ចេញ​កាយវិការ​មនុស្ស​ធម៌​ដល់អ្នក​​ខ្វះខាត​ ដើម្បី​រួម​គ្នា​ឆ្លង​ផុត​គ្រា​លំបាក​នេះ។

សម្តេច​បន្តថា ជំនួយ​ខ្លះ​ផ្តល់មិន​បាន​គ្រប់គ្រាន់មិន​អាច​ប្រើប្រាស់​បានយូរ​ ដោយសារ​វិធានការ​បិទ​ខ្ទប់តំបន់ខ្លះ​មាន​រយៈ​ពេលយូរ​ថ្ងៃ​​។ ការ​ដឹក​ជញ្ជូន​ជំនួយ​បាន​ប្រើប្រាស់កម្លាំងយ៉ាង​​ច្រើន​ មាន​ទាំង​​ដឹក​ជញ្ជូន វេច​ខ្ចប់ លីសែង។

ជាមួយ​គ្នា​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​បានទទូចដល់​អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ក៏ដូចជា​ម្ចាស់​ផ្ទះជួល យោគយល់​និងរកដំណោះស្រាយជួយ​ដល់កម្មករ​ដែល​កំពុង​ជួប​ការ​លំបាក​។ ការ​បញ្ចុះតម្លៃ​ឬការអនុគ្រោះ​ការយកថ្លៃឈ្នួល និង​សេវា​ទឹកភ្លើង ដើម្បី​រួមគ្នា​ជួយ​អ្នក​ខ្វះខាតដែល​បាត់ចំណូលដោយសារការបាត់បង់ការងារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម