សុខភាព
តើអ្នកបានដឹងអ្វីខ្លះ អំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា?
វ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca/ Oxford) ដែលកម្ពុជាកំពុងប្រើប្រាស់ជាដូសទី៣ ឬដូសជំរុញ ជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះបានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការដោយ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

ឥឡូវនេះ មកដឹងលម្អិតអំពីវ៉ាក់សាំង អាស្ត្រាហ្សេនីកា ទាំងអស់គ្នា!
តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានប្រសិទ្ធភាពកម្រិតណា?
ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ការចាក់ ១ដូសនៃវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺមានប្រសិទ្ធភាពប្រហែល ៣៣ភាគរយ ហើយ២ដូសនៃវ៉ាក់សាំងនេះមានប្រសិទ្ធភាពចន្លោះពី ៨៥ ទៅ ៩០ ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ ទិន្នន័យបញ្ជាក់បន្ថែមថា ក្រោយចាក់វ៉ាក់សាំងនេះ ចំនួន ២ដូសពេញលេញអាចផ្តល់នូវការការពារល្អ ដោយពុំចាំបាច់ចូលព្យាបាលនៅមន្ទីរពេទ្យឡើយ។
តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែរទេ?
យោងតាមការស្រាវជ្រាវដោយ PHE បានរកឃើញថា វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ២ ដូស មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ចំនួន ៦៧ ភាគរយ និង ៧៤,៥ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន Alpha ព្រមទាំងបង្ការហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតពីវីរុសបំប្លែងខ្លួនទាំងពីរនេះទៀតផង។
តើនរណាខ្លះអាចនិងមិនអាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា?
មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ អាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់អង់គ្លេស សូម្បីតែអ្នកមានជំងឺប្រចាំកាយដូចជា ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក៏អនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះបានដែរ លើកលែងតែមនុស្សវ័យក្មេងក្រោម ១៨ ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ អង្គការសុខភាពពិភពលោក ។
តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?
ក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់តិចតួច និងឈឺក្បាល អាចកើតមានចំពោះបុគ្គលមួយចំនួន។ ដោយឡែកអាការគ្រុនក្តៅច្រើនកើតលើមនុស្សអាយុក្រោម ៤០ ឆ្នាំ ព្រោះរាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំងបានល្អជាងមនុស្សចាស់។ អាការនេះមិនមានគ្រោះថ្នាក់ទេ ហើយបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ទៅ២ ថ្ងៃ។
ហេតុអ្វីត្រូវចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូសទី៣?
ការសិក្សារបស់សកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទនេះដូសទី៣ ក្នុងរយៈពេលជាង៦ខែ ក្រោយដូសទី២ អាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីគ័រកាន់តែរឹងមាំដើម្បីកម្ចាត់មេរោគកូវីដ-១៩ រាប់បញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីៗផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល