កីឡា
Cristian រៀបរាប់ពីការរស់នៅប្រទេសកម្ពុជាដ៏រីករាយ
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Cristian Roque បានរស់នៅប្រទេសកម្ពុជាសម្រាប់ការប្រកបអាជីពបាល់ទាត់រយៈពេលជាង៣ឆ្នាំហើយដែលរហូតដល់ពេលនេះរូបគេកំពុងរីករាយមែនទែន។

Cristian បានរៀបរាប់ថា ៖«ខ្ញុំពិតជារីករាយណាស់ក្នុងការស្នាក់នៅទីនេះ ពីព្រោះកាលពីឆ្នាំដំបូង ខ្ញុំអត់ចេញទៅណាទេ គឺនៅតែផ្ទះ និងទៅលេងបាល់ប៉ុណ្ណោះ។ ប្រហែលជា៨ខែ ខ្ញុំទៅតែលេងបាល់ និងត្រឡប់មកផ្ទះវិញ ពីព្រោះពេលនោះ ខ្ញុំអត់ចេះអង់គ្លេស។ ខ្ញុំមិនដឹងថាតើត្រូវទំនាក់ទំនងជាមួយអ្នកដទៃដូចម្តេច»។

«បច្ចុប្បន្ននេះ ខ្ញុំអាចទៅណាក៏បាន។ ខ្ញុំចេញទៅក្រៅជាមួយមិត្តភក្តិ។ ពួកគាត់តេទូរសព្ទមកខ្ញុំ ហើយណាត់ជួបគ្នាកន្លែងណាមួយ ខ្ញុំអាចទៅបាន។ ដូចជាទៅភោជនីយដ្ឋាន ខ្ញុំឧស្សាហ៍នាំ Taka ទៅជាមួយដើម្បីញាំអាហារប្រេស៊ីល ញាំ BBQ។ ឥឡូវនេះ ខ្ញុំអាចទៅកន្លែងណាក៏បាន ហើយរីករាយជាមួយមិត្តរួមក្រុម ជាមួយមិត្តភក្តិ។ ខ្ញុំអាចធ្វើអ្វីក៏បាន ហើយអាចទៅណាមកណាម្នាក់ឯង តែខ្ញុំមិនធ្លាប់ទៅណាម្នាក់ឯងទេ»។

កីឡាករបានបន្តថា ៖«ភាគច្រើនដែលខ្ញុំចេញទៅក្រៅគឺដើម្បីញាំ BBQ ជាមួយមិត្តភក្តិ ពីព្រោះមិត្តភក្តិជាប្រេស៊ីលចូលចិត្តដូចគ្នា។ ខ្ញុំចូលចិត្តបាយឆា ឡុកឡាក់សាច់គោ បាទគឺឡុកឡាក់សាច់គោជាអាហារខ្មែរដែលខ្ញុំចូលចិត្ត។ ជូនកាលខ្ញុំញាំស៊ុប និងមីស៊ុប ឆ្ងាញ់ ខ្ញុំចូលចិត្តញាំ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


