ជីវិតកម្សាន្ដ
ផលិតកម្ម និងតារាចម្រៀងល្បីៗជាច្រើនរូប បានបញ្ចេញបទចម្រៀងប្រពៃណីអបអរសង្ក្រាន្តឆ្នាំថ្មី
ដើម្បីអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តាផលិតកម្ម និងតារាចម្រៀងខ្មែរជាច្រើន បានបញ្ចេញ MV ចម្រៀងរបស់ខ្លួន មានទាំងប្រភេទបទចង្វាក់ខ្មែរបុរាណ ទន្ទឹមនឹងបទចម្រៀងរ៉េប Hip Hop ទាន់សម័យ តែមិនចោលអត្តសញ្ញាណជាខ្មែរ។
តួយ៉ាង ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភទាក់ទងនឹងការផលិតចម្រៀងបែបប្រពៃណី បណ្តាផលិតកម្ម និងតារាចម្រៀងជាច្រើន បានទម្លាក់បទចម្រៀងជាបន្តបន្ទាប់លើ YouTube Channel របស់ខ្លួន ដោយរក្សាបាននូវចរិតជាខ្មែរមិនផ្លាស់ប្តូរ បើទោះបីជាក្នុងចំណោមនោះ មានបទចម្រៀងខ្លះបានច្បិចយកតន្រ្តីទាន់សម័យក៏ដោយ។

សង្ក្រាន្តឆ្នាំថ្មីនេះ តារាចម្រៀងល្បីៗជាច្រើនដួង បានបញ្ចេញបទចម្រៀងបែបប្រពៃណីរបស់ខ្លួនរួចទៅហើយ រួមមានដូចជា៖
១. រាជិនីចម្រៀងមនោសញ្ចេតនា សុគន្ធ នីសា ចេញ MV ចម្រៀងអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដល់ទៅ ២បទ ខណៈបទមួយក្នុងចំណោមបទទាំងពីរ ទទួលបានការគាំទ្រខ្លាំង និងបានហក់ឡើងទៅលេខរៀងទី៥ ក្នុង Treding Music លើ YouTube ត្រឹមរយៈពេល ២ថ្ងៃ។
២. ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មី កាលពីម្សិលមិញនេះ តារាចម្រៀងរូបស្រស់ ម៉ម ពេជ្ជរិទ្ធ បានបញ្ចេញ MV ចម្រៀងប្រភេទចង្វាក់រាំវង់ ចំណងជើង “ព្រះនាងរាំវង់” ដែលជាការច្រៀងនិងសម្តែងរួមគ្នារវាងលោក និង ព្រះនាង នរោត្តម ជេនណា ។
៣. ក្នុងវេលាត្រៀមចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មីនេះ លោក ហេង ប៊ុនលាភ បានបញ្ចេញ MV ចម្រៀងបែបប្រពៃណីខ្លួនជាលើកដំបូងក្រោមផលិតកម្មមួយ ក្រោយវិលចូលវិថីសិល្បៈវិញ។ តាមរយៈបទ “កំលោះខោចែវ” តារាជើងចាស់រូបនេះ បានធ្វើឱ្យអ្នកគាំទ្រលោក ត្រេកអរនិងកោតសរសើរផងដែរ ក៏ព្រោះតែកន្លងមក សាធារណជនមើលឃើញនូវទេពកោសល្យសិល្បៈរបស់លោក ដែលមិនមែនចេះតែសម្តែងទេ លោកនៅច្រៀងពីរោះថែមទៀត។
៤. ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មី ផលិតកម្មធំ Galaxy ក៏បានបញ្ចេញស្នាដៃចម្រៀងបែបប្រពៃណីជាច្រើនបទផងដែរ ដែលច្រៀងដោយតារាចម្រៀងប្រចាំផលិតរបស់ខ្លួន។ ខណៈក្នុងចំណោមនោះ បទខ្លះក៏កំពុងផ្ទុះការចាប់អារម្មណ៍ផងដែរ ដូចជាបទ “តាលុងខេមរៈខ្មែរ” ច្រៀងដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ។
៥. កាលពីម្សិលមិញនេះ ផលិតកម្មបារមី ក៏បានបញ្ចេញបទថ្មីមួយផងដែរ ដើម្បីជាការចូលរួមអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចំណងជើង “ចែចង់” ដែលជាការច្រៀងរួមគ្នាជាលើកដំបូងរវាង វណ្ណថាន់ វណ្ណដា និង នរិទ្ធ ខណៈបទនេះ កំពុងទទួលបានការចាប់អារម្មណ៍។
៦. ទន្ទឹមនេះ ផលិតកម្ម Town ក៏ទើបតែទម្លាក់បទថ្មីដែលជាការច្រៀងរួមគ្នារវាងតារាចម្រៀង ករុណា ពេជ្រ និងតារាចម្រៀង ចេន សាយចៃ ចំណងជើង “កម្មក្រាស់ប៉ះប្ដីឡឺកឺ” កាលពីម្សិលមិញនេះផងដែរ។ ក្រៅពីនេះ នៅមានបទចម្រៀងជាច្រើនបទទៀត សម្រាប់អបរអរសង្ក្រាន្តឆ្នាំថ្មី។
៧. មិនខុសគ្នាពីផលិតកម្មខាងលើឡើយ ផលិតកម្មសាន់ដេ បានចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មី តាមរយៈបទចម្រៀងប្រជាប្រិយប៉ុន្មានបទផងដែរ។
៧. ក្នុងចំណោមនេះផលិតកម្មធំៗខាងលើនេះ នៅមានផលិតកម្មរៀមច្បងក្នុងវិថីផលិតចម្រៀង គឺរស្មីហង្សមាស ក៏បានចេញបទចម្រៀងប៉ុន្មានបទ ចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់នេះផងដែរ។
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


