កីឡា
ស្ថាប័នប្រដាល់អន្តរជាតិ២ ទទួលស្គាល់ គុនខ្មែរ ខណៈអាចមាន២បន្ថែមទៀត
ផែនការពង្រីក «គុនខ្មែរ» ទៅលើឆាកអន្តរជាតិ និងផ្សព្វផ្សាយទៅទូទាំងពិភពលោក កំពុងតែរីកចម្រើនទៅមុខជាបន្តបន្ទាប់ ជាពិសេសបន្ទាប់ពីថ្មីៗនេះ គុនខ្មែរ កំពុងស្ថិតនៅលើផ្លូវ ទំនាក់ទំនងជាមួយ ស្ថាប័នប្រដាល់ពិភពលោកចំនួន ២ ទៀតគឺ ក្រុមប្រឹក្សាប្រដាល់សកលពិភពលោក (World Boxing Council) និង សម្ព័ន្ធឃីកបុកស៊ីងពិភពលោក (World Kickboxing Network)។

បច្ចុប្បន្ន «គុនខ្មែរ» ដែលជាកីឡាអត្តសញ្ញាណជាតិខ្មែរ ត្រូវបានទទួលស្គាល់ផ្លូវការ ដោយស្ថាប័នអន្តរជាតិចំនួន ២ គឺ ក្រុមប្រឹក្សាកីឡាប្រយុទ្ធអាជីពអន្តរជាតិ (International Professional Combat Council ហៅកាត់ IPCC) និង សមាគមកីឡាការ៉ាតេ និងឃីកបុកស៊ីងអន្តរជាតិ (International Sport Karate & Kickboxing Association ហៅកាត់ ISKA)។
ស្ថាប័នទាំង ២ ខាងលើ គឺសុទ្ធតែជាស្ថាប័នធំៗលំដាប់អន្តរជាតិ ដែលមានប្រវត្តិរយៈពេលយូរឆ្នាំ។ ដកស្រង់ត្រួសៗ ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់ស្ថាប័នទាំង ២៖
ស្ថាប័ន IPCC៖ បច្ចុប្បន្នមានអ្នកតំណាងនៅ កម្ពុជា គឺលោក គឹមស្រ៊ុន កុសល (Tommy Kim)។ ស្ថាប័ននេះ មានសមាជិកជាង ១០០ ប្រទេស ហើយបានទទួលស្គាល់ គុនខ្មែរ កាលពីឆ្នាំ ២០២២ ប៉ុន្តែនៅឆ្នាំ ២០២៣ ទើបស្ថាប័ននេះ បានសម្រេចចាប់ដៃគូជាមួយសហព័ន្ធប្រដាល់គុនខ្មែរជាផ្លូវការ។ កន្លងមកធ្លាប់មានការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ជាច្រើនមកហើយ ប៉ុន្តែកីឡាករ ដែលបានឈ្នះខ្សែក្រវាត់ IPCC Kun Khmer មុនគេ គឺកីឡាករ ផល សោភ័ណ្ឌ ដែលបានឈ្នះតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។

ស្ថាប័ន ISKA៖ ស្ថាប័ននេះ គឺជាស្ថាប័នលំដាប់ពិភពលោក ដែលទទួលស្គាល់ដោយច្រើនប្រទេស និងបានបង្កើតឡើងអស់រយៈពេលជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៨៦។ បច្ចុប្បន្នស្ថាប័ននេះ មានអ្នកតំណាងនៅ កម្ពុជា គឺលោកស្រឿ ស្រេង (សំណព្វ) ហើយស្ថាប័ននេះបានចាប់ដៃគូជាមួយគុនខ្មែរ កាលពីឆ្នាំមុន ២០២៤។ បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការ នៅកម្ពុជាក៏មានការរៀបចំប្រកួតដណ្តើមខ្សែក្រវាត់ ISKA Kun Khmer ជាបន្តបន្ទាប់ផងដែរ។ លោក វ៉ន វីវ៉ា ជាកីឡាករប្រដាល់គុនខ្មែរដំបូងគេដែលបានឈ្នះខ្សែក្រវាត់ ISKA កាលពីឆ្នាំ២០០៨ ហើយបន្ទាប់មកកីឡាករ មាស ចន្ថា។ នៅឆ្នាំ២០២៤ គុនខ្មែរបានចូលជាផ្លូវការក្នុងស្ថាប័ន ISKA ហើយមានកីឡាករកម្ពុជាជាច្រើននាក់បានខ្សែក្រវាត់នេះ។

មិនទាន់អស់នោះទេ ស្ថាប័ន WBC ទំនងជានឹងក្លាយជាស្ថាប័នមួយទៀត ដែលអាចទទួលស្គាល់ គុនខ្មែរ បន្ទាប់ពីលោកឧកញ៉ា ស្រី ចាន់ថន កំពុងបង្កើតទំនាក់ទំនងជាមួយស្ថាបនពិភពលោកដ៏ធំមួយនេះ។ លោកទើបទទួលបានសិទ្ធិរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ប្រដាល់សកលពិភពលោក WBC នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកក៏ទើបខាង WBC ផ្តល់ជូនខ្សែក្រវាត់ WBC Kun Khmer មួយ ជាអំណោយអនុស្សាវរីយ៍ ដើម្បីជាចំណង ក្នុងការអាចចាប់ដៃគូជាមួយគ្នានាពេលអនាគត។
ស្ថាប័ននេះ ជាស្ថាប័នលំដាប់ពិភពលោកមួយ ដោយបានបង្កើតតាំងពីឆ្នាំ ១៩៦៣ និងមានទីស្នាក់ការនៅប្រទេស ម៉ិកស៊ិក ដែលមានសមាជិកចំនួន ១៦១ ប្រទេស។ វី សាវុធ ជាកីឡាករខ្មែរទី១ដែលបានឈ្នះខ្សែក្រវាត់ប្រដាល់សកលពិភពលោក WBC កាលពីឆ្នាំ២០០៩ បន្ទាប់ពីឈ្នះកីឡាករហ្វីលីពីន Pol Apolinario។ ចាប់តាំងពីពេលនោះមក មិនទាន់មានកីឡាករកម្ពុជាណាឈ្នះខ្សែក្រវាត់ WBC ទៀតទេទាំងគុនខ្មែរ និងប្រដាល់សកល។

ជាដំណឹងរីករាយមួយទៀត ក្នុងពេលខ្លីៗខាងមុខ គុនខ្មែរ ទំនងត្រូវបានបញ្ចូលទៅក្នុងស្ថាបន័ សម្ព័ន្ធឃីកបុកស៊ីងពិភពលោក (WKN) បន្ទាប់ពីនៅថ្ងៃទី ២ ខែ មេសា ម្សិលមិញ ពួកគេបានប្រកាសថា កំពុងចរចាជាមួយគុនខ្មែរ ហើយឆាប់ៗនេះ ប្រធានរបស់ពួកគេ នឹងធ្វើដំណើមកកាន់ អាស៊ី ដោយផ្តោតសំខាន់លើការធ្វើដំណើមកកាន់ប្រទេស កម្ពុជា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


