ជីវិតកម្សាន្ដ
តារាចិន៤រូប ជាប់ឈ្មោះជាបុគ្គលសំបូររឿងអាស្រូវជាប់ខ្លួន
ថ្វីដ្បិតតែជាតារាចិនស្ថិតក្នុងបញ្ជី A ប៉ុន្តែ Yang Yang , Zhao Lusi, Esther Yu និង Cheng Yi សុទ្ធតែជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ហើយការទាមទារជាច្រើនរបស់ពួកគេក្នុងអំឡុងពេលដំណើរការសហការត្រូវបានអ្នកគាំទ្រធ្វើពហិការ។
យោងតាម Sina បានរាយការណ៍ថា កាលពេលថ្មីៗនេះការស្ទង់មតិមួយត្រូវបានធ្វើឡើងដើម្បីបោះឆ្នោតលើតារាដែលអ្នកគាំទ្រយ៉ាងហោចណាស់ ចង់ឲ្យអាយដលរបស់ពួកគេធ្វើការជាមួយ។ ក្នុងចំណោមនោះ ឈ្មោះទាំង ៤ ដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេគឺ ប៉ុន្មាននាក់ខាងលើ។
Esther Yu ត្រូវបានចោទប្រកាន់ពីបទលេងល្បិចកខ្វក់លើមិត្តរួមអាជីពរបស់នាង

នាពេលថ្មីៗនេះ មហាជនបានដឹងថា អ្នកសរសេរប្លុកជាច្រើនដែលបានបង្ហោះអត្ថបទសរសើរតារាស្រីរូបនេះ បន្តបញ្ចេញមតិដែលទម្លាក់តារាដទៃក្នុងជំនាន់ដូចគ្នា ដូចជា Zhang Ruonan, Zhao Lusi, Bai Lu ដូច្នេះហើយបានជាទស្សនិកជនគិតថា Esther Yu ចំណាយលុយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគូប្រជែងរបស់នាង ទន្ទឹមនឹងនោះក៏សរសើរខ្លួនឯងផងដែរ។ ទង្វើដ៏កខ្វក់នេះរបស់ភាគីតារាស្រី ទទួលបានការរិះគន់ជាខ្លាំង។
មិនតែប៉ុណ្ណោះ នៅលើ Weibo មានពាក្យគន្លឹះជាច្រើនអំពីនាងថា Esther Yu ចាក់មិត្តរួមការងារពីក្រោយ ដូចគ្នាដែរ តារាស្រីរូបនេះ បានធ្វើឲ្យតារាជាច្រើនរងការចោទប្រកាន់ដោយអយុត្តិធម៌។
ការសម្តែងរបស់ Zhao Lusi គឺអន់ ហើយចិត្តរបស់នាងមិនស្ថិតស្ថេរ

ដូច Esther Yu ដែរ Zhao Lusi គឺជាឈ្មោះលេចធ្លោក្នុងចំណោមតារាស្រីវ័យក្មេងដែលកើតក្រោយឆ្នាំ ១៩៩៥។ ទោះបីជាយ៉ាងណាក៏ដោយ នាងបានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងសម្លេងឆ្នោត ៤៣% ។ ក្នុងប្រភេទមិនចង់ឲ្យតារាសម្ដែងជាមួយគ្នា ទស្សនិកជនជាច្រើនមិនពេញចិត្តនឹងរូបនាងឡើយ។
ជំនាញសម្ដែងរបស់តារាចិន មានភាពចម្រូងចម្រាសខ្លាំង។ ខ្សែបន្ទាត់របស់នាងមានភាពមិនច្បាស់លាស់ ការសម្ដែងត្រូវបានបំផ្លើស ហើយទម្រង់មុខក៏មិនស៊ីគ្នា។ ទោះជាយ៉ាងណាក៏ដោយ Zhao Lusi ត្រូវបានក្រុមអ្នកផលិតភាពយន្តពេញចិត្ត ដូច្នេះហើយនាងតែងតែទទួលបានអត្ថប្រយោជន៍ និងពេលវេលាចាក់បញ្ចាំងច្រើនបំផុតក្នុងក្រុមនាវិកភាពយន្ត។ ជាពិសេសពាក់ព័ន្ធនឹងជំងឺរបស់នាង ក្រោយជាសះស្បើយនៅតែជារឿងចម្រូងចម្រាសពីមាតរបសទស្សនិកជនជាច្រើន។
Yang Yang ណាត់ជួបតារារួមគ្នាច្រើនអនេក
Yang Yang ជាអ្នកសិល្បៈប្រុសមានគុណសម្បត្តិច្រើន។ គាត់គឺជាបុរសសង្ហាបំផុតក្នុងវិស័យសិល្បៈចិន ដែលល្បីល្បាញជាច្រើនឆ្នាំ មានអ្នកគាំទ្រច្រើន ហើយមានចរិតស្លូតបូត រួសរាយរាក់ទាក់។ យ៉ាងណាក៏ដោយ អ្នកគាំទ្រមិនចង់ឲ្យតារាស្រីណាម្នាក់ចាប់ដៃគូជាមួយ Yang Yang នោះទេ ព្រោះខ្លាចថានឹងណាត់គ្នាពិតប្រាកដ។
កន្លងមក Yang Yang មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយតារារួមអាជីពជាច្រើនដូចជាLi Qin, Truong, Zhang Tian’ai, Qiao Xin, Zhao Lusi, និង Wang Churan។ យ៉ាងណាមិញ អ្វីដែលកាន់តែអាក្រក់នោះគឺ តារារូបនេះមិនប្រកាន់ពីអារម្មណ៍របស់ខ្លួនចំពោះអ្នកណាឡើយ ទើបតារាស្រីតែងតែទទួលរងការវាយប្រហារពីអ្នកគាំទ្រ ដោយចោទថា ឆ្លៀតឱកាសពីដួងដួង។ ក្នុងឆ្នាំ ២០២៤ តារាសម្ដែងស្រី Wang Churan ត្រូវបានវាយប្រហារលើបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ដោយបានធ្វើពហិការរហូតដល់មានការលុបចោលព្រឹត្តិការណ៍នានា ដោយសារតែមានដំណឹងថានាងមានស្នេហាជាមួយ Yang Yang។
Cheng Yi ត្រូវបានគេចាត់ទុកថាជាមនុស្សអាត្មានិយម

តារាសម្ដែង Cheng Yi ទោះជាមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យភាពយន្តជាច្រើន និងត្រូវចាត់ទុកថាជាតួសម្តែងដែលមានក្បាច់បុរាណល្អបំផុតពេលសម្ដែងភាពយន្តបុរាណ។ បុន្តែទស្សនិកជនជាច្រើនមិនចង់ឲ្យ idol របស់ពួកគេសហការជាមួយតារាប្រុសនេះទេ ដោយសារតែគាត់តែងតែសម្តែងក្នុងខ្សែភាពយន្តដែលផលិតដោយក្រុមហ៊ុនដែលពេញចិត្តគាត ។ គម្រោងទាំងនេះផ្តល់ពេលវេលាបញ្ចាំង និងការចាប់អារម្មណ៍កាន់តែច្រើនដល់តួឯកប្រុសជាង ខណៈដែលតួឯកស្រី និងតួនាទីគាំទ្រផ្សេងទៀតទទួលបានការចាប់អារម្មណ៍តិចជាង។ នេះមិនល្អទេសម្រាប់តារាស្រីដែលរួមការងារជាមួយឡើយ។ លើសពីនេះ Cheng Yi ត្រូវបានគេចាត់ទុកថា មានរូបរាងមិនសូវជាប្រុស ដូច្នេះហើយ សមត្ថភាពក្នុងការបង្កើតទំនាក់ទំនងរវាងតួសម្តែងក៏មិនល្អដែរ។
ក្រៅពីតារាសម្ដែងខាងលើ Dylan Wang, Arthur Chen, Luo Yunxi, Wang Yibo, Ren Min, Lin Yun និង Lu Yuxiao ក៏មិនសូវមានប្រជាប្រិយភាពពីទស្សនិកជនដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ Kim Go-eun បរិច្ចាគថវិកា ជួយគ្រោះរញ្ជួយដី នៅ មីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


