ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ា ប្រកាសបទឈប់បាញ់បណ្ដោះអាសន្ន ព្រោះគ្រោះរញ្ជួយដី
ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា របបសឹកយោធាបានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ។

បទឈប់បាញ់ នឹងត្រូវបានអនុវត្តរហូតដល់ថ្ងៃទី២២ខែមេសា ក្នុងគោលបំណងផ្តល់បរិយាកាសសុវត្ថិភាពជាងមុន សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ខណៈតួលេខអ្នកស្លាប់កើនឡើងដល់ជិត ៤ ០០០នាក់ និងមនុស្សរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែងរស់នៅ។
សេចក្ដីថ្លែងការណ៍របស់របបសឹក ធ្វើឡើងបន្ទាប់ពីមានប្រកាសស្រដៀងគ្នាពីបណ្ដាក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ាស្ដីពីបទឈប់បាញ់ជាផ្នែកឯកតោភាគី។
របបសឹក បាននិយាយថា វិធានការនេះមាន «គោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការកសាងឡើងវិញ និងការរក្សាសន្តិភាព និងស្ថិរភាព» ប៉ុន្តែបានព្រមានដល់គូប្រជែងថា ខ្លួននឹងធ្វើការវាយបកទៅនឹងការវាយប្រហារ សកម្មភាពបំផ្លិចបំផ្លាញ ឬ «ការប្រមូលផ្តុំ ការរៀបចំ និងការពង្រីកទឹកដីដែលនឹងធ្វើឲ្យខូចដល់សន្តិភាព»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលបរទេស បានជំរុញឲ្យភាគីទាំងអស់នៅក្នុងសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា បញ្ឈប់ការប្រយុទ្ធគ្នា ហើយផ្តោតលើការជួយអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ដែលជាគ្រោះធម្មជាតិដ៏ធំបំផុតមិនមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទន្ទឹមនឹងការប្រកាសបទឈប់បាញ់ របបសឹកបានឲ្យដឹងថា ប្រមុខយោធាលោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកកនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអាស៊ីខាងត្បូង ដែលក្នុងនោះមានទាំងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាកន្លែងដែលលោកនឹងពិភាក្សាអំពីដំណោះស្រាយចំពោះគ្រោះរញ្ជួយដី៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


