Connect with us

សុខភាព

អាហារ​ ៥​ ប្រភេទ​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​

បានផុស

នៅ

អាហាមួយចំនួន មិនត្រឹមតែជំនួយសុខភាពប៉ុណ្ណោះទេ តែក៏មានសមត្ថភាពអាច​ជួយ​សម្រក​ទម្ងន់​​ដោយ​មិន​ចាំ​បាច់​តម​ និងបណ្ដេញជាតិពុលយ៉ាងមានប្រសិទ្ធិភាពបានថែមទៀត។ ប្រហែលគ្នាយើងធុញទ្រាន់​ហើយមែន​អត់? ​ចំពោះ​ការ​ឡើង​គីឡូ​និង​ឧស្សាហ៍​ហើមពោះ​ជា​មួយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិពុល​ដែល​មាន​ជាតិ​ស្ករ ជាតិ​អាល់កុល ទឹកដោះគោ និង ជាតិ​កាហ្វេអ៊ីន។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ! មកប្ដូរ​មក​ទទួលទានអាហារ​ទាំង ៥ មុខ​នេះ ​ដើម្បី​ទទួល​អារម្មណ៍​ស្រស់ថ្លាដែល​មិនធ្លាប់ស្មាន​ដល់៖

តែ៖ សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប៉ូលីហ្វេណុល​នៅ​ក្នុង​ស្លឹក​​អាច​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​ដែល​រាងកាយបានទទួល​ និងសារធាតុពុល​ដោយ​មិន​បាន​ដឹង​ខ្លួន។

ស្ពៃក្ដោប៖ ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​បែបធម្មជាតិ​ ដែល​មាន​ប្រសិទ្ធិ​ភាព​ដែល​ជួយ​បណ្ដេញ​ជាតិទឹក​ដែល​លើស​នៅ​ក្នុង​ខ្លួន។ ស្ពៃក្ដោប​មាន​សារ​ជាតិ​ទឹក​ដល់​ទៅ ​៩២%​ លើស​ពី​នេះ​ទៅ​ទៀត​វាក៏​សម្បូរ​ទៅ​ដោយ​ជាតិសរសៃ​និង​វីតាមីន ​ជា​ច្រើន​ដូច​ជា C,K,E,A និង​អាស៊ីត​ហ្វូលិក។ល។

ខ្ទឹម​ស៖ ខ្ទឹម​ស​ពិត​ជា​អាហារ​ដែលជួយ​បាន​ច្រើន​ មិន​ត្រឹម​តែ​យក​ទៅ​ធ្វើ​ម្ហូប​នោះ​ទេ វាក៏​អាច​ជួយ​បញ្ចេញ​សារធាតុពុល​និង​កូលេស្តេរ៉ូល ហើយ​​អាច​ការពារ​ពី​ជំងឺ​សរសៃឈាម បេះដូង និង​ជួយ​បំបាត់​ស្ត្រេស​ផង​ដែរ។

អាហារ​បៃតង៖ សារធាតុក្លរ៉ូភីល​ដែល​មាន​នៅ​ក្នុង​ពពួក​បន្លែ​ពណ៌​បៃតង​ជួយ​កម្ចាត់​សារ​ធាតុ​ពុល​នៅ​ក្នុង​ខ្លួន​ ដែល​មាន​គ្រោះថ្នាក់​ ក៏​ដូច​ជា​ជួយ​ដល់​ថ្លើម​ក្នុង​ការ​បន្សាប​ជាតិពុល។​ វា​​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម​ និង​បន្ថយ​សម្ពាធ​ឈាមបានល្អផងដែរ។

ទឹក៖ អ្នកពុំធ្លាប់ដឹង ច្បាស់ជា​ភ្ញាក់ផ្អើល​ចំពោះ​ការ​ផឹក​ទឹក! គ្រាន់​តែ​ផឹក​ទឹក​ពីរ​ទៅ​បី​កែវ ​ពេល​ក្រោក​ព្រឹកឡើង មុន​ញ៉ាំ​អាហារ​ មុន​និងក្រោយ​លំហាត់​ប្រាណ នេះក៏ផ្ដល់សារធាតុទឹកគ្រប់គ្រាន់ និងបណ្ដេញធាតុកខ្វក់បានយ៉ាងល្អ។ ទឹក​ដល់ជួយ​​ក្រលៀន ​ថ្លើម​ និង​ផ្តល់​ជាតិ​ទឹក​ដល់​រាង​កាយ​​ពី​ក្បាល​ដល់​ចុងជើង​រួម​ទាំង ​ជួយ​បញ្ចេញ​ជាតិ​ពុល​តាម​រយៈ​ទឹក​នោម ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ អាការៈឈឺពោះទាំង ៧ អាចជាមុខសញ្ញាជំងឺ ស្ទះសរសៃឈាមបេះដូង

ចុចអាន៖ មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​​ច្រើន​ឡើយ ក្រោយវ័យ ​៣០​ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៥ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម