ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង សម្របសម្រួលការឆ្លាក់បញ្ចប់ រូបព្រះពុទ្ធត្រាស់ដឹង នៅភ្នំសំពៅ
រូបចម្លាក់ព្រះពុទ្ធចំនួន៣ លើផ្ទាំងថ្មធម្មជាតិ នៃភ្នំសំពៅ ខេត្តបាត់ដបង បានកសាងអស់រយៈពេលជាង១០ឆ្នាំ ដោយសម្រេចបាន ៨០ ទៅ ៩០ភាគរយហើយ។ ប៉ុន្តែព័ត៌មានចុងក្រោយបានឱ្យដឹងថា រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជាស្ថាពរនេះត្រូវបានផ្អាកការសាងសង់ ដោយសារជាងបានធ្វើខុសគម្រោង និងកំពុងទទួលការសម្របសម្រួលដើម្បីឈានដល់ការសម្រេច និងឆ្លាក់បញ្ចប់។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងទៅនឹងករណីរូបបដិមាភ្នំសំពៅ ឥឡូវរដ្ឋបាលខេត្តបានចាត់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនា សម្របសម្រួលជាមួយក្រុមជាងធ្លាក់រូបដិមានោះ។
លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍បញ្ជាក់បន្តថា៖ “ព្រោះធម្មតា ការសុំគោលការធ្លាក់ព្រះលើជញ្ជាំងភ្នំសំពៅហ្នឹង ទី១ ព្រះទ្រង់ប្រសូត្រ ទី២ ព្រះទ្រង់ត្រាស់ដឹង ទី៣គឺព្រះចូលបរិនិព្វាន រូបពុទ្ធបដិមាផ្សេងៗត្រូវតាមទម្រង់អស់ហើយ ប៉ុន្តែនៅបញ្ហារូបមួយគឺ រូបព្រះពុទ្ធត្រាស់ដឹង”។

អភិបាលរងខេត្តបាត់ដំបងរូបនេះ មានប្រសាសន៍ថា ដោយសារកន្លែងព្រហស្ដរបស់ព្រះពុទ្ធដែលបានឆ្លាក់ចេញមកនោះ មិនមែនជាទម្រង់ព្រះត្រាស់ដឹង គឺព្រះពុទ្ធត្រាស់ដឹងមានទម្រង់ព្រះអង្គគង់ពែនភ្នែន ដោយព្រះហស្ថស្តាំផ្ងារដាក់លើព្រះហស្ថឆ្វេង ចំណែករូបចម្លាក់នោះគឺ ព្រះហស្ថស្តាំដាក់ផ្កាប់លើព្រះភ្លៅចង្អុលទៅចុះផែនដី ព្រះហស្ថឆ្វេងដាក់ផ្កាប់លើព្រះភ្លៅឆ្វេង ដែលនេះគឺជាទម្រង់ព្រះផ្ចាញ់មារ។
លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា៖ “ដូចនេះគ្រាន់តែសម្រួលកន្លែងព្រះហស្ដហ្នឹងតិចទេ បើសម្រួលបាន ជាងអាចសម្របសម្រួលកន្លែងព្រះហស្ដហ្នឹង នឹងបានជារូបព្រះពុទ្ធត្រាស់ដឹងហើយ។ កិច្ចការសម្រួលនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរទាំង២ទៅធ្វើការ ជាមួយក្រុមជាងដែលឆ្លាក់រូបព្រះហ្នឹងហើយ”។

ទាក់ទងទៅនឹងការកែព្រះហស្ដនេះ អភិបាលរងខេត្តបាត់ដំបងរូបនេះ មានប្រសាសន៍ថា គេអាចកែបាន ដោយលោកបានសួរទៅប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានមន្ទីរធម្មការ និងសាសនា ហើយខាងអ្នកជំនាញថា អាចកែបាន។
គួរបញ្ជាក់ថា ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុងខេត្តបាត់ដំបង។ ភ្នំនេះបានទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្ត ពិសេសនៅល្អាងសត្វប្រចៀវដែលមានអ្នកទស្សនាច្រើនជាងគេ។

អាជ្ញាធរខេត្តបាត់ដំបង កាលឆ្នាំ២០១២ បានសហការជាមួយមន្ទីរជំនាញធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត នៅក្បែររោងប្រចៀវ ដើម្បីកាន់តែទាក់ទាញកំណើនភ្ញៀវទេសចរ និងក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិឈ្វេងយល់បន្ថែម៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
ឈ្វេងយល់ពី កាយវិការ និងដំណើររឿង ព្រះពុទ្ធត្រាស់ដឹង និងទ្រង់ផ្ចាញ់មារ
បទយកការណ៍ខ្លី៖ តើព្រះពុទ្ធរូបនៅភ្នំសំពៅត្រូវបន្តផ្អាក ឬបន្តសាងសង់?

-
សន្តិសុខសង្គម១៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល