ព័ត៌មានជាតិ
មានដីទំហំត្រឹម ៥ គុណ ១០ ម៉ែត្រ កសិករម្នាក់ដាំដុះបន្លែចម្រុះ បានទាំងចំណូល និងមិនខ្វះហូបក្នុងគ្រួសារ
ក្រៅពីរបរធ្វើស្រែចម្ការ ការដាំបន្លែ ចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារនៅផ្ទះ ក៏អាចរកប្រាក់ចំណូលប្រចាំថ្ងៃជួយដល់សេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពប្រសើរជាងមុន ដែលប្រជាពលរដ្ឋពុំគួរមើលរំលង។
លោក ខ្លឹម ផាត ប្រជាពលរដ្ឋរស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ក្រៅពីរបរធ្វើស្រែចម្ការ លោកបានចាប់យកមុខរបរដាំបន្លែធម្មជាតិលក្ខណៈគ្រួសារ មានរយៈពេលជាង ១០ ឆ្នាំ មកហើយ លើផ្ទៃដីទំហំ ៥ ម៉ែត្រ គុណ ១០ ម៉ែត្រ ដោយដាំបន្លែស្ពៃគ្រប់មុខ ជីគ្រប់មុខ បន្លែផ្ទី និងស្រឡាត ជាដើម។

ជារៀងរាល់ព្រឹកលោក ខ្លឹម ផាត តែងងើបពីដំណេក នៅវេលាម៉ោង ៣ ឬ ៤ ព្រឹក ដើម្បីស្រោចដំណាំបន្លែ និងកាត់បន្លែឲ្យប្រពន្ធ យកទៅលក់នៅឯផ្សារទីរួមខេត្តក្រចេះ។ ទោះបីជាផ្ទៃដីដាំបន្លែរបស់លោកតិចតួចក្តី ប៉ុន្តែអាចរកប្រាក់ចំណូលបានប្រចាំថ្ងៃ គ្រាន់តិចនិងច្រើនតាមថ្ងៃប៉ុណ្ណោះ។
ក្រៅពីមុខរបរដាំបន្លែ លោក ខ្លឹម ផាត បានចិញ្ចឹមសត្វមាន់ គោ សត្វជ្រូក ដែលអាចលក់បានតម្លៃខ្ពស់ ជាពិសេសក្នុងរដូវខែមានពិធីបុណ្យទានចូលឆ្នាំ។ បន្ថែមពីនេះ លោកក៏មានម៉ាស៊ីនកិនស្រូវ ដែលសុទ្ធសឹងអាចរកប្រាក់ចំណូលបានជួយលើកកម្ពស់ជីវភាពគ្រួសារមិនអោយខ្វះខាត។



ជាការចែករំលែក លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីចូលកុំទុកចោលឲ្យនៅទំនេរ ត្រូវចេះកែច្នៃដាំដំណាំបន្លែផ្សេងៗ ទោះបីជាមិនបានដល់ថ្នាក់លក់ដូរ បានត្រឹមទុកហូបក្នុងគ្រួសារក៏បានដែរ ជួយកាត់បន្ថយការចំណាយថវិកាប្រចាំថ្ងៃផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


