Connect with us

ព័ត៌មានជាតិ

ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ មាន​ជំងឺ​ធ្ងន់ធ្ងរ អភិបាល​រាជធានី ប្រគល់​ថវិកា​៥​លាន​រៀល​ជូន ដើម្បី​រំលែក​ការលំបាក​ក្នុង​ការ​ព្យាបាល

បានផុស

នៅ


ភ្នំពេញ​ ៖ លោកស្រី ស៊ី តូន ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូនពេញ មាន​ជំងឺ​យ៉ាង​ធ្ងន់ធ្ងរ ត្រូវ​បាន​លោក​ហុក ហួរ​លីម នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ តំណាង​ឱ្យ​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នាំ​យក​ថវិកា​របស់​លោក​ឃួ​ង ស្រេង​ ចំនួន​៥​លាន​រៀល​ទៅ​ប្រគល់​ជូន ដើម្បី​រំលែក​ការ​លំបាក​ក្នុងការ​ព្យាបាល​ជំងឺ​ខណៈដែល​លោកស្រី​បាននឹងកំពុង​សម្រាក​ព្យាបាល​នៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ចំនួន​៥​លាន​រៀល​នេះ​ ត្រូវ​បាន​លោក​ហុក ហួរ​លីម នាំទៅ​ប្រគល់​ជូន​ដល់​គេហដ្ឋាន​របស់លោក​ស្រី​ស៊ី តូន តែម្តង ស្ថិតនៅ​ក្បែរ​បន្ទាយ​ទួល​ក្រសាំង ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ ២០២១​នេះ​។

លោក​ហុក ហួរ​លីម បាន​មានប្រសាសន៍​លើក​ឡើង​ថា លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មិន​ថា មន្ត្រី ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ទូទៅ​ទេ ឲ្យ​តែ​ជួប​ការ​លំបាក ឬ​មាន​ទុក្ខព្រួយ លោក​តែងតែ​ចុះជួយ​ជានិច្ច​។

ជាក់​ស្តែង​នៅ​ពេល​នេះ​ ខណៈ​ដែល​ទទួល​បាន​ព័ត៌មាន​ថា លោកស្រី ស៊ី តូន ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ មាន​ជំងឺ​ធ្ងន់ធ្ងរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជា​អោយ​លោក ជា​តំណាង​ចុះមក​សួរសុខទុក្ខ​និង​នាំ​យក​ថវិកា​មក​ប្រគល់​ជូន​តែម្តង​ដើម្បី​រំលែក​ការ​លំបាក​ក្នុងការ​ព្យាបាល​ជំងឺ​របស់​លោកស្រី។

លោក​ហុក ហួរ​លីម ក្នុង​ឱកាស​នោះ បាន​ជូនពរ​ឱ្យ​លោកស្រី ស៊ី​តូន បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ដើម្បី​អាច​ទៅ​បំពេញការងារ​ជា​ចៅសង្កាត់​បន្តទៀត។ លោក​បន្ត​ថា លោកស្រី​ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ គឺជា​អតីត​នារី​ដ៏​ឆ្នើម​មួយរូប ដែល​សម្ដេច​ជាស៊ីម​បាន​ដាក់​រហស្សនាម​ឲ្យ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ដូចជា​កូនចៅ​របស់​លោកស្រី ស៊ី តូន បាន​ឲ្យ​ដឹង​ថា លោកស្រី​ស៊ី តូន​បាន​កើត​ជំងឺ​ម្យ៉ាង ដែល​គ្រូពេទ្យ​អោយ​ឈ្មោះថា ជំងឺចាក់​កូ។ ជំងឺ​នេះ វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ខួរក្បាល ស្រឹមៗ​ទៅ ភ្លេច​ការ​ចងចាំ ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​មាន​ការឈឺចាប់​នោះ​ទេ។ ជំងឺ​ចាក់​កូ ជា​ជំងឺ​ម្យ៉ាង​ដែល​កម្រ​នឹង​កើតមាន​ណាស់ ពោល​គឺ​ក្នុងចំណោម​មនុស្ស​២​លាន​នាក់​លើ​លោក សឹង​មិនទាន់​កើត​ម្នាក់​ផង តែ​បែរ​ជាម​កកើត​លើ​លោកស្រី ស៊ី តូន ទៅវិញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម