ព័ត៌មានអន្ដរជាតិ
ទោះបីថ្ងៃឈប់សម្រាក ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត និងគ្រោងបញ្ចប់ថ្ងៃ១៦មេសា
ទោះបីប្រទេសថៃកំពុងឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីក្នុងរយៈពេលវែង ប៉ុន្តែក្រុមស្វែងរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍រលំបាក់អគារកម្ពស់៣៣ជាន់ដោយសារការទទួលរងឥទ្ធិពលពីគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា កំពុងប្រតិបត្តិការយ៉ាងមមាញឹក ដោយរំពឹងបញ្ចប់នៅថ្ងៃ១៦ខែមេសាខាងមុខនេះ។

ក្រុមអ្នកជួយសង្គ្រោះនិងស្វែងរកអ្នកបាត់ខ្លួន បានបន្តប្រតិបត្តិការការងាររបស់ពួកគេក្នុងអំឡុងពេលនៃការឈប់សម្រាកពិធីបុណ្យចូលឆ្នាំ និងសង្ក្រាន្តប្រចាំឆ្នាំ។ សារព័ត៌មាន Khaosod បានរាយការណ៍នៅយប់ថ្ងៃទី១៣ខែមេសាថា ក្រុមការងារស្វែងរកកំពុងប្រើគ្រឿងចក្រធុនធ្ងន់ ដើម្បីជីក និងយកឧបសគ្គនៅក្នុងកម្ទេចកម្ទីដ៏ធំដែលបានដួលរលំក្នុងអំឡុងពេលរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា។
រហូតដល់វេលាព្រឹកថ្ងៃទី១៣ខែមេសា ចំនួនអ្នកស្លាប់ដែលបានរកឃើញពីទីតាំងខាងលើ មានចំនួន៣៧នាក់ ខណៈចំនួនអ្នកបាត់ខ្លួនត្រូវបានរាយការណ៍ថា មានចំនួន៥៧នាក់។
ជាមួយគ្នានេះ មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទូរស័ព្ទទៅ China Railway, Italian-Thai, និងក្រុមហ៊ុនដៃគូដេញថ្លៃដើម្បីសាកសួរបន្ទាប់ពីមានតម្រុយនៃការផ្ទេរលុយនាំឱ្យទំនាក់ទំនងដល់នាយកប្រតិបត្តិជនជាតិចិនពីរនាក់។
នាយកដ្ឋានកោសល្យវិច្ច័យមជ្ឈិម មន្ទីរសាធារណការ និងផែនការក្រុង ប៉ូលីស និងរដ្ឋបាលក្រុងបាងកក បានប្រមូលភស្តុតាង រួមមានគំរូដែក និងសំណាកស៊ីម៉ងត៍ សម្រាប់ការស៊ើបអង្កេតបន្ថែមទៀត។
តាមសេចក្តីរាយការណ៍ដដែល លោក Anyawut Pho-ampai មកពីមូលនិធិ Ruamkatanyu បាននិយាយថា «ថ្ងៃនេះជាថ្ងៃទី១៦នៃប្រតិបត្តិការស្វែងរក។ កំដៅខ្លាំងធ្វើឱ្យអស់កម្លាំងយ៉ាងឆាប់រហ័ស ទាមទារឱ្យមានការប្តូរវេនក្រុមញឹកញាប់ជាងមុន។ ទោះបីជាមានបុណ្យសង្រ្កាន្តក៏ដោយ យើងបន្តធ្វើការដូចដែលយើងប្តេជ្ញាស្វែងរកអ្នកបាត់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខណៈពេលដែលយើងសង្ឃឹមថានឹងបញ្ចប់ការស្វែងរកត្រឹមថ្ងៃទី១៦ខែមេសា»។
លោកវរសេនីយ៍ទោ Surawut Rangsai អគ្គនាយករងនៃ DSI បានបង្ហាញថា ប្រតិបត្តិការរបស់ DSI ចែកចេញជាពីរផ្នែក គឺការប្រមូលភស្តុតាង និងការស៊ើបអង្កេត។ ការស៊ើបអង្កេតបានធ្វើឱ្យមានការវិវឌ្ឍយ៉ាងសំខាន់ ដោយមានការកំណត់អ្នកពាក់ព័ន្ធក្នុងសំណុំរឿងប្រតិបត្តិការអាជីវកម្មបរទេស ឬករណីតែងតាំង ដើម្បីផ្តល់ព័ត៌មាននៅចន្លោះថ្ងៃទី១៨ ខែមេសាដល់ថ្ងៃទី១៥ខែឧសភា។
នេះរួមបញ្ចូលទាំងក្រុមហ៊ុន China Railway No. 10 Company Limited ក្រុមហ៊ុន Italian-Thai Development Public Limited និងក្រុមហ៊ុនផ្សេងទៀតដែលបានចូលរួមក្នុងការដេញថ្លៃសម្រាប់ការសាងសង់អគារការិយាល័យសវនកម្មរដ្ឋ។ ការស៊ើបអង្កេតលើផ្លូវហិរញ្ញវត្ថុដំបូងបង្ហាញពីការផ្ទេរប្រាក់ទៅឱ្យបុគ្គលជនជាតិចិនពីរនាក់ ដែលជាព័ត៌មានដែល DSI មាននាពេលបច្ចុប្បន្ន ប៉ុន្តែមិនអាចបង្ហាញព័ត៌មានលម្អិតបន្ថែមបានទេ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


