Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ប្រកាសបិទចរាចរណ៍ កំណាត់ផ្លូវមួយចំនួន ក្បែរ ការដ្ឋានសង់ស្ពានអាកាស ថ្មើរជើង​សន្ធម៉ុក

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រយៈពេលបីយប់ ដោយចាប់ពីយប់ថ្ងៃទី ២៩ ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨ យប់ ដល់ម៉ោង ៧ ព្រឹក ខណៈដែលការសាងសង់ស្ពានអាកាសថ្មើរជើងនេះ បានបញ្ចប់ការងារសាងសង់​សរសរ​គ្រឹះស្ពាន​ទាំងស្រុង និងឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖

១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។

២-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ,ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។

៣-យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ” ABA Bank ” ដល់ផ្លូវលេខ២៣៣។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។

ចំណែកបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋានក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន។ ផុតរយៈពេលនេះការដាំន នឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់នៅតំបន់ការដ្ឋានសាងសង់ខាងលើ នឹងចូលរួមសហការអនុវត្តន៍ដោយឈរលើស្មារតី យោគយល់អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម