Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ អនុវត្ត​គោលនយោបាយ​​ឧបត្ថម្ភគ្រួសារ​​ក្រីក្រ​ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក

បានផុស

នៅ

រដ្ឋាភិបាល​បាន​អនុវត្ត​​ការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​ និង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ទូទាំង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ​ក្នុង​គ្រួសារ​ក្រីក្រ​ បាន​មក​​ចុះ​ឈ្មោះ​ទទួល​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ជា​ហូរហែ​ ក្រោយ​ពេល​ក្រសួង​ជំនាញ​ធ្វើការ​ជូនដំណឹង​រួចមក​។​

​​នាយកដ្ឋាន​សុខុមាលភាព ​នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ​ក្នុង​គ្រួសារ​ក្រីក្រ​ ​បាន​ទទួល​ការ​ឧបត្ថម្ភ​សាច់ប្រាក់ជា​កម្មវិធី​អាទិភាព​១ ​របស់​រាជរដ្ឋាភិបាល ជា​ការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធាន​មនុស្ស​របស់​ក​ម្ពុ​ជា និង​ការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក។​

​ផ្អែក​តាម​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​ បាន​ផ្ទេរ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួង​សុខា​ភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ចាប់ពី​នៅ​ខែ​មករា ឆ្នាំ​២០២០​តទៅ។​

​កម្មវិធី​នេះ ត្រូវបាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែល​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ ​ក្នុងនោះ ​នៅ​ថ្នាក់​ជាតិ ​មាន​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ក្រសួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ផែនការ និង​អគ្គលេខាធិការដ្ឋាន ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជ​ធានី ខេត្ត និង​នៅ​ថ្នាក់​ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម