ព័ត៌មានជាតិ
លោក ផាន អូន ៖ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នឹងបង្កើនសកម្មភាព ចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ
វិបត្តិរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈ នៅលើពិភពលោកមានការប្រែប្រួលខ្លាំង ដែលនាំឲ្យទីផ្សារប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ក៏មានការឡើងថ្លៃគួរកត់សម្គាល់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងពាណិជ្ជ កម្ម បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែតិចបំផុត។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានប្រសាសន៍ប្រាប់សារព័ត៌មានកម្ពុជាថ្មីថា វិធានការមួយ ក្នុងចំណោមវិធានការទាំងនោះ គឺអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអនុវត្តនូវតួនាទីចម្បងរបស់ខ្លួន គឺការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនសកម្មភាព ចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បី៖
ទី១. ត្រួតពិនិត្យថ្លៃលក់រាយប្រេងឥន្ធនៈ ឲ្យគោរពតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ជាពិសេសសេចក្តីជូនដំណឹងលេខ ០៦៦៥ ព.ណ.អវឯ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២។ ទី២. ត្រួតពិនិត្យអនុលោមភាពលើបរិមាណ និងគុណភាពប្រេងឥន្ធនៈ។
លោក ផាន អូន អគ្គនាយក ក.ប.ប. បានឲ្យដឹងបន្តថា សម្រាប់ម្ចាស់ស្ថានីយ ឬដេប៉ូ ដែលត្រូវបានមន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញថា លក់ប្រេងជូនប្រជាពលរដ្ឋលើសពីថ្លៃ ដែលកំណត់នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ឬលក់ប្រេងកឹបកេងបរិមាណ ឬបន្លំអំពីគុណភាព មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការច្បាប់ដោយ មិនមានការលើកលែងឡើយ។ លោកថា វិធានការដែលនឹងត្រូវអនុវត្តមានដូចជា៖ វិធានការរដ្ឋបាល ការពិន័យអន្តរការណ៍ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជាដើម។
ជាមួយគ្នានេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. លោក ផាន អូន ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២២ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានចុះត្រួតពិនិត្យភាពអនុលោម ទៅនឹងបទប្បញ្ញាត្តិ ពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេស បានចំនួន ៧៦៨ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២៦៧ ស្មើ ៣៤.៧៦% ប្រកបអាជីវកម្មមិនសុចរិត។ ចំពោះម្ចាស់ដេប៉ូ ត្រូវបានមន្រ្តី ក.ប.ប. ពិន័យអន្តរការណ៍ស្របតាមច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងកំណត់ឲ្យធ្វើការកែតម្រូវ ភាពមិនអនុលោមទាំងនោះឡើងវិញ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


