Connect with us

ព័ត៌មានជាតិ

​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគឺជាខ្សែសេដ្ឋកិច្ចដ៍មានសក្ដានុពល​របស់កម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងភាពប្រទាក់ក្រឡាគ្នាជាមួយ​បណ្ដាញខ្សែផ្លូវផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅថ្ងៃទី ៧ ខែមិថុនានេះថា ផ្លូវល្បឿនលឿននេះ នឹងជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ នៅរាជធានីភ្នំពេញ និងក្រុងថ្មី អរិយក្សត្រ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគី​រវាងកម្ពុជា-វៀតណាម។

​ក្រៅពីនេះ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែល​កំពុង​មមាញឹក និងហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។

ម្យ៉ាងទៀតផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់​ក្នុងការបំពេញបន្ថែមនូវផ្លូវអាស៊ាន High Way ដែលនឹងជួយសម្រួលបន្ថែម​ការតភ្ជាប់ប្រទាក់ក្រឡាផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងសក្ដានុពលទីផ្សារ ការប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ចសង្គម។

​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគឺជាផ្លូវល្បឿនលឿនទី២ ចាប់ផ្ដើមបើការដ្ឋានសាងសង់នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានដាក់ឱ្យប្រើប្រាស់​ជាផ្លូវការកាលពីពេលថ្មីៗនេះ។

default

គម្រោងសាងសង់ផ្លូវល្បឿនលឿនលឿនភ្នំពេញ-ក្រុងបាវិតមានប្រវែង ១៣៥,១ គីឡូម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ មាន ៤ គន្លង ចាប់ផ្ដើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងចំណាយពេលវេលាសាងសង់ ៤៨ ខែ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុប ១,៣៥ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការផ្ទេរ (BOT) ដែលមាន​រយៈពេល ៥០ ឆ្នាំ ក្នុងនោះ ២០ ភាគរយជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ​៨០ ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងមហាផ្ទៃឆ្លើយតបនឹងការរិះគន់ថា មន្ត្រីប៉ូលីសម្នាក់ចូលធ្វើការបានបីឆ្នាំឡើងស័ក្ដិបួន

ជីវិតកម្សាន្ដ៤៤ នាទី មុន

Rosé ជាសមាជិក BLACKPINK តែម្នាក់គត់ ដែលបន្តកុងត្រាជាមួយ YG

ព័ត៌មានជាតិ២ ម៉ោង មុន

​តែ ៣ រោងចក្រ​នៅ​តំបន់​​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប វិនិយោគ​​​ទឹកប្រាក់ជាង ៤០០ លាន​ដុល្លារ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖ ថ្ងៃនេះ ឆ្នាំមុន សម្ដេចចេញទៅUN តែឆ្នាំនេះ សម្ដេច ហ៊ុន ម៉ាណែត ចេញដំណើរទៅម្តង

Sokha Hotels

ព័ត៌មានពេញនិយម