Connect with us

ព័ត៌មានជាតិ

សត្វ​ទន្សោង​មួយ​ក្បាល បាន​ងាប់​ដោយសារ​ជាប់អន្ទាក់​នៅក្នុង​ព្រៃ​នៅ​ខេត្តព្រះវិហារ​

បានផុស

នៅ

ប្រភេទ​សត្វ​ទន្សោង​ព្រៃ ដែលជា​សត្វ​កម្រ​មួយ​ក្បាល ត្រូវបាន​មន្ត្រី​ឧទ្យាននុរ័ក្ស​ប្រទះឃើញ​ដេក​ងាប់​នៅ​ក្នុងព្រៃ​មួយកន្លែង​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​សែន​រុងរឿង​បី ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ត្រី​បរិស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​បរិស្ថាន​បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​នេះ មន្ត្រី​ឧទ្យាន​នុ​រ័ក្ស​ប្រចាំ​ស្នាក់​ការ​ចល័ត​៩១ បាន​ដើរល្បាត​ដល់​ចំណុច​អូ​តាម​អែក ក៏បាន​ជួបប្រទះ​នូវ​សត្វ​ទន្សោង​មួយ​ក្បាល​ដេក​ងាប់ ដោយសារ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​។

តាម​របាយការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សត្វ​ទន្សោង​ព្រៃ​ដែល​ងាប់​នេះ គឺ​មាន​សំបុរ​ក្រហម ទម្ងន់​ប្រហែល​១​តោន ជាប់អន្ទាក់​ជើង​ខាងស្តាំ​ដេក​ងាប់​ប្រហែល​មួយ​យប់​មួយថ្ងៃ​មក​ហើយ ត្រូវ​បាន​ក្រុមការងារ​ដឹកជញ្ជូន​តា​ម​រថយន្ត​យក​មក​កប់​នៅ​ស្នាក់ការ​បរិស្ថាន​អូរ​កក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម