Connect with us

ព័ត៌មានជាតិ

ប្រគល់ថវិកានិងគ្រឿងឧបភោគបរិភោគជូនគ្រួសារសព នៅបឹងសាឡាងជាលើកទី២

បានផុស

នៅ

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ជាថវិកាចំនួន១០​លានរៀលនិងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន គ្រួសារសពលោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩។


លោកឯក ឃុនដឿន ក្នុងឱកាសនោះបានថ្លែងការអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានចាត់តំណាងមកចូលរួមរំលែកទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ១០លានរៀល ជូនដល់គ្រួសារសពលោក គឹម ឃីស៊ុន ដែលបានទទួលមរណភាពដោយសារជម្ងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកឯក ឃុនដឿន បានណែនាំអោយក្រុមគ្រួសារសព កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ និងឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល “រស់នៅធម្មតា តាមបែបគន្លងថ្មី” និង” ៣កុំ ៣ការពារ ២ចូលរួម”។

៣ការពារ គឺ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។ ៣កុំ គឺ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ ២ចូលរួម គឺ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន រស់នៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីល្ងាចម្សិលមិញនៅមន្ទីរពេទ្យរុស្ស៊ី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម