សន្តិសុខសង្គម
ជនសង្ស័យលួចគោមិនបានសម្រេច ខណៈគោស្គាល់ម្ចាស់រត់ផ្អើលឆោឡោចាប់បានម្នាក់
បុរសជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកមួយក្រុម ត្រូវបានម្ចាស់គោ និងប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់បានភ្លាមៗ ខណៈក្រុមសង្ស័យថាចោរទាំងនេះបានកៀងគោប្រជាពលរដ្ឋចំនួន៦ក្បាល យកទៅចងក្នុងចម្ការមៀនបម្រុងញាត់ចូលឡាន។
យោងតាមការលើកឡើងពីលោកមេភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ប្រមាណ ១៖ ៣០ មានចោរប្រុស ៣ នាក់ បានលួចដឹកគោរបស់ប្រជាពលរដ្ឋរស់នៅក្នុង ភូមិដង្គត់ ចំនួន ៦ក្បាល ដែលឱ្យស៊ីស្មៅ នាំចូលទៅក្នុងចម្ការមៀន ហើយក្រុមចោរបានបើកឡានតូរីស ដើម្បីដេញគោទាំងអស់បញ្ចូលឡានដឹកចេញទៅ។

លោកបានបន្តថា ចៃដន្យពេលនោះម្ចាស់គោកំពុងតែដើររកគោបានជួបពួកវាម្នាក់ដែល យាមនៅច្រកចូល ក៏បានសួ វាក៏បានឆ្លើយថា គោមួយហ្វូងឃើញដើរទៅលិចហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោឭសូរសំឡេងម៉ាស៊ីនម៉ូតូស្ដាប់ស្គាល់ថាជាម្ចាស់វា ក៏បានអើតករត់ចេញពីព្រៃបង្ហាញខ្លួនឱ្យម្ចាស់ឃើញម្ចាស់គោ ២នាក់ ប្ដីប្រពន្ធក៏ស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរតាមផ្លូវជួយចាប់ចោរទាំងនោះហើយក៏បាន ទូរស័ព្ទទៅរកកម្លាំងសមត្ថកិច្ចផង ឃើញសភាពការណ៍ដូចនេះ ចោរយាមផ្លូវ និងចោរនៅក្នុងចម្ការមៀនម្នាក់ទៀតលោតចុះពីឡានរត់ចូលព្រៃបាត់ នៅសល់តៃកុងឡានម្នាក់ឯង ថយឡានចេញពីក្នុងចម្ការ យ៉ាងលឿនបំផុត ជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូធ្លាក់ក្នុងប្រព័ន្ធប្រឡាយផ្លូវ ទៅណាមិនរួច ក៏ត្រូវបានប្រជាពលរដ្ឋរួមគ្នាចាប់បាន។
បន្តិចក្រោយមក កម្លាំងមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ កម្លាំងអធិការដ្ឋានស្រុករតនមណ្ឌល មកធ្វើអន្តរាគមន៍ នាំយកចោរម្នាក់ ឡាន១គ្រឿង ព្រមទាំងឱ្យម្ចាស់សត្វគោទៅដាក់ពាក្យបណ្តឹងរួចរាល់៕


អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់