Connect with us

ចរាចរណ៍

បុករះម៉ូតូនិងរថយន្ដច្រើនគ្រឿង បណ្ដាលឲ្យបុរសម្នាក់ដាច់ជើងទាំងសងខាង​

បានផុស

នៅ

បុរស​ម្នាក់​សង្ស័យ​ស្រវឹងបើ​ក​រថយន្ត​កាមរី​ហាយ​ប្រីដ​រួម​ដំណើ​រ​ជាមួយ​បុរស​ម្នាក់ទៀត​ធ្វើដំណើ​រ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​មួយគ្រឿង​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ ​និង​បន្ត​ទៅបុក​រថយន្ត​ស៊េរី​ទំនើ​ប​ចំនួន៣គ្រឿង​ទៀត​ដែល​ចត​ចោល​នៅខាងមុខ​ហាង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

ហេតុការណ៍ នេះ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​ជើង​ស្តុ​ប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ 9563 ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែមាន​រថយន្ត​កាម​រី​ហាយ​ប្រី​ត​ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V 7374 បើ​កបរ​ដោយ​បុរស​ម្នាក់​និងមាន​បុរស​ម្នាក់ទៀត​រួម​ដំណើ​រ​ជាមួយ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣ ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​សង្ស័យ​មាន​ស្ថាន​ភាព​ស្រវឹង​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​ដាច់​ជើ​ង​ទាំងសងខាង។ ចំណែក​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅខាង​ស្តាំ​ដៃ​បន្ត​បុក​រថយន្ត​ស៊េរី​ទំនើ​ប​ចំនួន៣​គ្រឿង​ដោយ​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX200t ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BN 9868 រថយន្ត​ឡិច​ស៊ី​ស​LX 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BM 7272 និង​រថយន្ត​ម៉ាក​BMW ពណ៌​ស ពាក់​ស្លាក​លេខ​កម្ពុជា M. M 2828 ដែល​ចត​នៅខាងមុខ​ហាង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​ចំណែក​រថយន្ត​និង​ម៉ូតូ​រួម​ទាំង​ម្ចាស់​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​នគរបាល​រាជធានីភ្នំ​ យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ១ ម៉ោង មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៥ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម