ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមប្រឹក្សារាជធានីភ្នំពេញ អាជ្ញាធរដែនដី ក្រោមឱវាទបានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រីតំណាងឱ្យលោក
ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក កែ ប៊ុនឡេង តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិដែលប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន អង្គភាព ស្ថាបន័ សាលារៀន ក្រុមហ៊ុនទាំងរដ្ឋ និងឯកជនសុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូបសំរាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្មដែលចុះមកឃុំគ្រងដែនជម្ពូរទ្វីបជំនួសទេវតាឆ្នាំចាស់ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។

បុណ្យចូលឆ្នាំថ្មី បានរំលឹកឱ្យយើងម្នាក់ៗដឹងថា អាយុកាលនៃការរស់នៅកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ និងកាន់តែឆាប់រហ័ស ដូច្នេះតម្រូវអោយបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសល សំរាប់ខ្លូនឯង សំរាប់គ្រួសារនិងសម្រាប់សង្គមជាតិ។ ទេវតាឆ្នាំថ្មីបានចុះមកគ្រប់គ្រងផែនដីជំនួសទេវតាឆ្នាំចាស់ គឺឆ្នាំម្សាញ់ សង្គ្រាន្តចូលនៅថ្ងៃចន្ទ័ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤មេសា ឆ្នាំ២០២៥ វេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអរសោភណ្ឌភាពយ៉ាងស្រស់ឆើតឆាយសក្ត័សមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការលំអរភ្លើងចម្រុះ ការដាក់តាំងលំអររូបពស់វែកជានិមិត្តរូបឆ្នាំម្សាញ់ដ៏ធំ រូបម្កុដ រូបពិណ្យបុរាណខ្មែរ ព្រះរាជរតន៍ មានការដាក់តាំងរូបសត្វតំណាងឆ្នាំទាំង១២, កន្លែងប្រគុំតន្ត្រី កន្លែងលេងល្បែងរបាំប្រជាប្រិយ៍ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញសម្រាប់សង្គ្រាន្ត វត្តភ្នំឱ្យមានភាពអធិកអធមជាងបណ្តាឆ្នាំមុនៗ។

អ្វីដែលពិសេសជាងនេះទៀត រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានផ្លូវថ្មើរជើងតាមតេរៈវិថីព្រៈស៊ីសុវត្ថិ មុខព្រះបរមរាជវាំងដែលតភ្ជាប់លំហូរប្រជាពលរដ្ឋពីសង្គ្រាន្តវត្តភ្នំទៅកាន់ផ្លូវថ្មើរជើងដែលកំពុងពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដែលរដ្ឋបាលរាជធានីភ្នំពេញបើកឱ្យដំណើរការ២ថ្ងៃនាចុងសប្តាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដោយឡែកសំរាប់ថ្ងៃបុណ្យចូលឆ្នាំរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការកំសាន្តសប្បាយ៣ថ្ងៃបន្ថែមទៀតនៅផ្លូវថ្មើរជើង។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទី ក្រុង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ការពារគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុដោយសារការធ្វេសប្រហែស។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


