កីឡា
លោក វ៉ាត់ ចំរើនថា កន្លែងដុតភ្លើងគប់ត្រៀមពិធីបើក-បិទស៊ីហ្គេម២០២៣ នឹងត្រូវធ្វើឱ្យបានរួចរាល់នៅមុនដំណាច់ខែវិច្ឆិកានេះ
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា កន្លែងដុតភ្លើងគប់ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងដំណើរការសាងសង់ ក្រោមការរៀបចំនូវប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមពិធីបើក-បិទ ការ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំក្រោយគេ ព្រោះជាកន្លែងមួយដ៏សំខាន់ ដែលត្រូវប្រើប្រព័ន្ធសុវត្ថិភាពខ្ពស់ ដោយសារត្រូវប្រើហ្គាស សម្រាប់ដុត ដូច្នេះប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំឱ្យមានសុវត្ថិភាពបំផុត។ទោះជាយ៉ាងណា កន្លែងដុតភ្លើងគប់នេះ នឹងត្រូវធ្វើឱ្យបានរួចរាល់ នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២១ ព្រោះគណៈកម្មាធិ ការជាតិ CAMSOC គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោនៅចុងខែវិច្ឆិកានេះ។

លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងដំណើរការភ្លើងគប់នេះ ថ្នាក់ដឹកនាំគណៈកម្មាធិ ការជាតិ CAMSOC បានយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ជាក់ស្ដែងភ្លើងគប់ ដែលគ្រោងយកមកដុតប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា នឹងត្រូវរៀបចំពិធីសុំភ្លើងអាទិទេព(កម្ដៅព្រះអាទិត្យ) នៅប្រាសាទអង្គរវត្ត ដែលគ្រោងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសុំភ្លើងអាទិទេពនេះ គ្រោងរៀបចំនាខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់មក កម្ពុជានឹងរៀបចំពិធីដង្ហែភ្លើងគប់នេះ ឆ្លងកាត់បណ្ដាប្រទេសទាំង អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីខែមីនា ឆ្នាំ២០២៣ មុនដង្ហែចូលមកកម្ពុជាវិញ ហើយបន្ដដង្ហែតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប រហូត ដល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?