Connect with us

ជីវិតកម្សាន្ដ

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

បានផុស

នៅ

កញ្ញា ផន ស្រីពី អតីតបេក្ខភាព Miss Grand Cambodia 2024 និងបច្ចុប្បន្នបានលេចមុខក្លាយជាបេក្ខភាពប្រកួតកម្មវិធី Miss Cosmo Cambodia បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពបានចូលរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវិត្តសាស្រ្តបុរាណរបស់ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង ថ្មីៗនេះបវរកញ្ញា ផន ស្រីពី បានលេចវត្តមានក្នុងការចូលរួមចែករំលែកក្តីស្រលាញ់ដល់កុមារនៅតាមសាលារៀនមួយចំនួនដោយការឧបត្ថម្ភចែកជូននូវសម្ភារ:សិក្សាជាដើម។ សកម្មភាពនេះត្រូវបានកញ្ញា ផន ស្រីពី ធ្វើឡើងរួមគ្នាជាមួយក្រុមការងារ និ ងបេក្ខនារី Miss Cosmo Cambodia ២០២៥។

ក្នុងសម្មភាពនៃកាចែករំលែកក្តីស្រលាញ់ដល់ក្មេងដែ លបានរួមចំណែកការងារសង្គមនេះដែរកញ្ញាផន ស្រីពី បានបង្ហាញអារម្មណ៍ថានាងខ្ញុំ ផន ស្រីពី ពិតជាមានសេចក្ដីរីរាយក្នុងកាចូលរួមដំណើរទស្សនៈកិច្ចរួមទាំងកម្មវិធីសប្បុរសធម៌បង្កើនភាពស្នឹតស្នាលជាមួយសិស្សានុសិស្សក្នុងស្រុកសេសានខេត្តស្ទឹងត្រែង។

ក្រៅពីការបង្កើនភាពស្និតស្នាលជាមួយសិស្សានុសិស្សបេក្ខភាពបវរកញ្ញា Miss Cosmo Cambodia នឹងបេក្ខភាពទាំងអស់ក៏មកទទួលបាននូវចំណេះដឹង ប្រវត្តិសាស្រ្តបុរាណរបស់ខ្មែរខណ:នាងចាត់ទុក ថានេះជាមោទនៈភាពដែលបានរៀនសូត្រពីប្រវត្តិសាស្រ្តពីខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ថាផន ស្រីពី និងបេក្ខភាពឯទៀតបានបង្ហា ញក្តីរំភើបដែលមានឱកាសទស្សនា អគារមរតកសង្គមរាស្រ្តនិយមសម្ដេចឪ-សម្ដេចម៉ែ បុរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែង ដែលជាសាខាមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជ្យបណ្ណាល័យហ្លួងម៉ែ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្របរិស្ថាននិងបេតិកភណ្ឌវប្បធម៌៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម