កីឡា
Ronaldo ជម្រុញឱ្យសិស្សប្អូននៅ ព័រទុយហ្គាល់ ម្នាក់ផ្លាស់ទៅ Man UTD
កីឡាករ Cristiano Ronaldo បានជម្រុញឱ្យសិស្សប្អូននៅក្នុងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Francisco Trincao ផ្លាស់ទៅកាន់ Manchester United នៅរដូវក្តៅនេះ។

Trincao ធ្លាប់ជាអតីតខ្សែប្រយុទ្ធស្លាបរបស់ Barcelona ចន្លោះពីឆ្នាំ ២០២០ ដល់ ២០២៣ ប៉ុន្តែបច្ចុប្បន្នកីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានផ្លាស់មកកាន់ក្លិប Sporting CP ក្នុងប្រទេស ព័រទុយហ្គាល់ហើយ។
Trincao កំពុងបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍មែនទែនជាមួយក្លិប Sporting ហើយថ្មីៗនេះអ្នកកាសែតលោក Graeme Bailey បានអះអាងថា Man UTD ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ruben Amorim ហាក់មានការកោតសរសើរលើរូបគេ និងកំពុងមានចំណាប់អារម្មណ៍ចង់បានរូបគេផងដែរ។

ទន្ទឹមនឹងនេះ ប្រភពពីបរទេសបានរាយការណ៍ថា Trincao ក៏កំពុងទទួលបានការគាំទ្រ និងការជម្រុញពីសិស្សច្បង ៣ រូបឱ្យរូបគេផ្លាស់ទៅទឹកដី Old Trafford ផងដែរ ដូចជា Ronaldo, Bruno Fernandes និង Diogo Dalot។
សូមបញ្ជាក់ថា Trincao ធ្លាប់បានធ្វើការជាមួយលោក Amorim ម្តងហើយនៅ Sporting ក្នុងនោះរូបគេបង្ហាញខ្លួនបានចំនួន ១៣១ ដង និងរកបានគ្រាប់បាល់ ៣១ គ្រាប់ និង ២៥ បញ្ជូន(assist)៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


