សន្តិសុខសង្គម
បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន
នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ឡុង ហុកមេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ ១នាក់ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោម ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់យក្សឡោម បានប្រទះឃើញសត្វឆ្កែមួយក្បាលបានពាំថង់មួយដុំ ក្នុងថង់នោះមានច្រកវត្ថុម៉្យាងមានសណ្ឋានដូចសាច់ជូ ដោយមានការសង្ស័យភ្លាមនោះប្រជាពលរដ្ឋខាងលើបានរាយការណ៍ជូមមកសមត្ថកិច្ច។ ដោយបានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ដូចខាងលើសមត្ថកិច្ចក៏បានចុះទៅដល់ចំនុចរាយការណ៍នោះ ហើយក៏បានត្រួតពិនិត្យតាមវិជ្ជាជីវៈជំនាញ និងបច្ចេកទេសតេស្តពិសោធន៍ឃើញថាពិតជាសារធាតញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ពិតប្រាកដមែន។
ក្រោយពីបានត្រួតពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានវិចខ្ចប់រក្សាទុក និងបន្តនិតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតរកម្ចាស់កញ្ចប់សារធាតុញៀននោះជាបន្ត។

លុះយប់ថ្ងៃទី២៧ ខែឆ្នាំដដែល មានបុរសម្នាក់បានមកជួបសមត្ថកិច្ចដើម្បីសុំដាក់ពាក្យប្ដឹងករណីរូបខ្លួនបាត់គ្រឿងញៀន។ ក្រោយពីសមត្ថកិច្ចបានសាកសួរ និងស្ដាប់ចម្លើយរបស់ជនសង្ស័យចប់ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរូបនេះតែម្ដងពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន។
ជនសង្ស័យមានឈ្មោះ ឡុច ត្រា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ ជនសង្ស័យខាងលើវិជ្ជមាន(+) នៃសារធាតុញៀន។ សម្ភារៈដកហូតរួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦ថង់ ទម្ងន់សុទ្ធ ២.៩៩ក្រាម និងទូរសព្ទ័ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីអនុវត្តនិតិវិធី កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


