សេចក្ដីជូនដំណឹង
ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា
(អត្ថបទពាណិជ្ជកម្ម)
សម្រាប់ស្រាបៀរ Heineken® តែងតែមានការប្តេជ្ញាចិត្តចំពោះឧត្តមភាពជំរុញឱ្យមានការច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់។ ស្រាបៀរដែលមានភាពល្បីទូទាំងពិភពលោកនេះ ថ្ងៃនេះបានណែនាំផលិតផលថែរក្សាស្បែកដែលមានចំនួនកំណត់មកកម្ពុជា ហៅថា Heineken® Smootheriser គឺជាផលិតផលធ្វើឱ្យស្បែកភ្លឺរលោង។

Heineken® Smootheriser ជាផលិតផលថែរក្សាស្បែក all-in-one ផលិតឡើងពីសារធាតុផ្សំដ៏ល្អបំផុត ហើយក៏ជាការបំផុសគំនិតចេញពីផលិតផលថ្មីរបស់ ស្រាបៀរ Heineken® ដែលមានរសជាតិស្រាលស្រទន់ និងស្រួលលេបលើសពីស្រាបៀរទៀត។

លោក Nabil Nasser នាយកម៉ាកយីហោសកលរបស់ក្រុមហ៊ុន Heineken បានលើកឡើងថា៖ « Heineken® Smootheriser មិនមែនបង្កើតឡើងដើម្បីតែភាពទាន់សម័យកាលតែប៉ុណ្ណោះទេ។ ផលិតផលនេះជាការលាយបញ្ចូលគ្នានូវសំណើច ការច្នៃប្រឌិត និងវប្បធម៌ដែលពាក់ព័ន្ធ ដើម្បីបង្កើតជារឿងដែលមិនអាចបំភ្លេចបាន ដែលធ្វើឱ្យគ្រប់គ្នាលើកមកជជែក មិនថាពេលដែលពួកគេនិយាយអំពីរឿងស្រាបៀរ ការថែរក្សាស្បែក ឬទាំងពីររឿងនេះក៏ដោយ។ ការពិតទៅបើសិនមានអ្វីម្យ៉ាងដែលស្រាលស្រទន់ប្រៀបបាននឹង Heineken® ទៅហើយនោះ តើហេតុអ្វីបានជាយើងត្រូវឈប់នៅត្រឹមតែស្រាបៀរ? »
ថ្វីបើព័ត៌មានលម្អិតទាំងស្រុងនៅពុំទាន់អាចបញ្ចេញឱ្យដឹង តែបើយោងតាមការដឹងឮនៅក្នុងបណ្ដាញសង្គមបានបញ្ជាក់ថានឹងមានការបើកបង្ហាញនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ ព័ត៌មានខ្លះៗបានបង្ហាញថាអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម និងសហការីប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធីជប់លៀងបើកបង្ហាញនេះ ហើយក៏ជាការជួបជុំអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមល្បីៗដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងផងដែរ។ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម បានបង្ហាញពីភាពរំភើបនៅលើបណ្តាញសង្គមយ៉ាងច្រើនអំឡុងពេលកំពុងទន្ទឹងរង់ចាំ និងត្រៀមខ្លួនយ៉ាងអន្ទះសាសម្រាប់ពិធីប្រកាសចេញផ្សាយផលិតផលដ៏កក្រើករបស់ស្រាបៀរ Heineken®។
តោះមកមើលវីដេអូខ្លះៗដែលអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencers) បាននិយាយអំពី Heineken® Smootheriser នេះ។
https://www.facebook.com/share/v/1BKXrxCWw3/?mibextid=wwXIfr
https://www.facebook.com/share/v/1DZfSmmMKG/?mibextid=wwXIfr
https://www.facebook.com/share/v/1DMGkZEmfc
អំពីក្រុមហ៊ុនហ៊ិននីគែន
ក្រុមហ៊ុនហ៊ិននីគែន គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរកម្រិតអន្តរជាតិជុំវិញពិភពលោកដែលឈានមុខគេលើផលិតផលស្រាបៀរ ផលិតផលស្រាបៀរគ្មានជាតិអាល់កុល និងស្រាcider។ ដោយដឹកនាំដោយម៉ាកយីហោ Heineken® ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏មានផលិតផលស្រាបៀរ និងស្រាciders ជាង ៣៤០ ប្រភេទផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ការងារដល់បុគ្គលិកជាង ៨៥,០០០នាក់ ក្រុមហ៊ុនហ៊ិននីគែន តែងតែបង្កើតឱ្យមានភាពរីករាយក្នុងការជួបជុំដ៏ពិតប្រាកដមួយដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ ក្រុមហ៊ុន ហ៊ិននីគែន ផ្តោតទៅលើការច្នៃប្រឌិត ការវិនិយោគរយៈពេលវែង និងនិរន្តរភាពតាមរយៈពាក្យស្លោក “Brew a Better World” ដែលធ្វើឱ្យក្រុមហ៊ុនមានវត្តមានយ៉ាងរឹងមាំនៅជុំវិញសកលលោក ទាំងនៅក្នុងទីផ្សារប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ប្រទេស។ សម្រាប់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗបំផុត សូមតាមដាន HEINEKEN នៅលើ LinkedIn និង Instagram។
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


