កីឡា
មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣
នាមួយរយៈចុងក្រោយនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងមែនទែន អំពីការតម្លើងប្រាក់រង្វាន់សម្រាប់ក្រុមឈ្នះជើងឯកពាន FIFA Club World Cup ខណៈក៏មានជាចម្ងល់ផងដែរ តើនៅរដូវកាលនេះ ពានរង្វាន់មួយណា ដែលមានប្រាក់រង្វាន់ សម្រាប់ក្រុមជើងឯកច្រើនជាងគេ។

ថ្មីៗនេះ FIFA បានប្រកាសជាផ្លូវការថា នៅរដូវកាលថ្មីនេះ នឹងប្រើប្រាស់ថវិការសរុបចំនូន ១ ពាន់លានដុល្លារអាមេរិក ដើម្បីបែងចែកជាប្រាក់រង្វាន់សម្រាប់ក្រុមទាំង ៣២ ក្រុម ដែលបានចូលរួមប្រកួតក្នុងពាន Club World Cup។ ចំណែកក្រុមជើងឯកវិញ នឹងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ទៅ ១២៥ លានដុល្លារអាមេរិក។
តាមរយៈប្រាក់រង្វាន់ដ៏ច្រើនមហាសាលបែបនេះ ពាន Club World Cup នឹងចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងនាមជាពាន ដែលមានប្រាក់រង្វាន់ច្រើនជាងគេបំផុត។ ក្នុងនោះតាមរបាយការណ៍ពី FootballPlus បានបង្ហាញថា៖
១. ពានលីគអង់គ្លេស Premier League ស្ថិតជាពានទី ១ ដែលមានប្រាក់រង្វាន់ សម្រាប់ក្រុមជើងឯកច្រើនជាងគេ ពោលគឺចំនួន ២២១ លានដុល្លារអាមេរិក។
២. ពានលីគអេស្ប៉ាញ La Liga មានប្រាក់រង្វាន់ចំនួន ១៥៨ លានដុល្លារអាមេរិក។
៣. ពានក្លិបអឺរ៉ុបកម្រិតទី១ Champions League មានប្រាក់រង្វាន់ ១២៧ លានដុល្លារអាមេរិក។
៤. ពានក្លិប Club World Cup មានប្រាក់រង្វាន់ ១២៥ លានដុល្លារអាមេរិក។
៥. ពានលីគអាល្លឺម៉ង់ Bundesliga មានប្រាក់រង្វាន់ ៨២ លានដុល្លារអាមេរិក។
៦. ពានលីគអ៉ីតាលី Serie A មានប្រាក់រង្វាន់ ៧៥ លានដុល្លារអាមេរិក។
៧. ពានលីគ បារាំង Ligue1 មានប្រាក់រង្វាន់ ៦១ លានដុល្លារអាមេរិក។
៨. ពានក្លិបអឺរ៉ុបកម្រិតទី២ UEFA Europa League មានប្រាក់រង្វាន់ ៤០ លានដុល្លារអាមេរិក។
៩. ពានក្លិបអឺរ៉ុបកម្រិតទី៣ UEFA Conference League មានប្រាក់រង្វាន់ ២០ លានដុល្លារអាមេរិក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


