កីឡា
នេះចំណុចពិសេសកម្រមាន ធ្វើឱ្យចាត់ទុក Yuji Nishida ជាស្តេចនាគបាល់ទះជប៉ុន
កីឡាករ Yuji Nishida ជាឈ្មោះតារាបាល់ទះជប៉ុន ដែលមានកិត្តិនាមល្បីខ្ទរខ្ទារពេញតំបន់អាស៊ី និងពិភពលោក ខណៈរូបគេមានសមត្ថភាពល្អខ្លាំង រហូតត្រូវបានគេចាត់ទុកជាស្តេចបាល់ទះជប៉ុន និងត្រូវបានគេដាក់រហស្សនាមជាស្តេចនាគជប៉ុន ឬ (Dragon God of Japan)។

Yuji Nishida ជាក្មេងប្រុសម្នាក់ ដែលបានកើតនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០០០ នៅទីក្រុង Inabe ក្នុងប្រទេស ជប៉ុន។ នៅពេលរៀនថ្នាក់ទី ៦ យុវជនរូបនេះបានចាប់ផ្តើមលេងបាល់ទះ ហើយរូបគេបានក្លាយជាប្រធានក្រុមសាលាបឋមសិក្សា និងបានដឹកនាំក្រុមខ្លួនឱ្យឈ្នះពាន President’s Cup of Mie Prefecture ១ គ្រឿង។
យុវជន Yuji Nishida បានក្លាយជាកីឡាករបាល់ទះអាជីព និងបានបង្ហាញខ្លួនដំបូងនៅលីគបាល់ទះជប៉ុន ជាមួយក្លិប JTEKT Stings នៅឆ្នាំ ២០១៨។ នៅក្នុងឆ្នាំនោះដដែល នៅពេលគាត់មានវ័យ ១៨ ឆ្នាំ។ គាត់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ជប៉ុន ហើយរឿងដ៏អស្ចារ្យមួយ គឺនៅពេលជួបជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន ក្នុងពានរង្វាន់ World Championships គាត់ធ្វើបានកំណត់ត្រាមួយ ដោយក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចរកពិន្ទុបានដល់ ៣០ គ្រាប់។

បច្ចុប្បន្នស្មាត់ស្តាំកម្ពស់ ១.៨៧ ម៉ែត្រ រូបនេះ កំពុងត្រូវបានគេចាត់ទុកជាស្តេចបាល់ទះរបស់ប្រទេស ជប៉ុន ដោយសារគាត់ជាកីឡាករម្នាក់ ដែលមានសមត្ថភាពពិសេសកម្ររកមាន។ ចំណុចពិសេសរបស់គាត់ ដែលធ្វើឱ្យគេស្ងើចសរសើរមិនដាច់ពីមាត់ គឺគាត់មានកម្លាំងដៃឆ្វេងធ្ងន់ ការចេញសេវាលឿន និងខ្លាំង ហើយលោតក៏បានខ្ពស់ថែមទៀត។
ក្នុងអាជីពជាកីឡាករបាល់ទះ Yuji Nishida ធ្លាប់លេងនៅក្លិប JTEKT Stings (ជប៉ុន), Volley Callipo (អ៉ីតាលី) និងសព្វថ្ងៃកំពុងលេងនៅក្លិប Panasonic Panthers (ជប៉ុន)។ បើនិយាយអំពីស្នាដៃល្អៗជាមួយជម្រើសជាតិ ជប៉ុនវិញ តារាបាល់ទះវ័យ ២៥ ឆ្នាំរូបនេះ ធ្លាប់ជួយឱ្យក្រុមសាំមូរ៉ៃ ឈ្នះមេដាយប្រាក់ព្រឹត្តិការណ៍ អូឡាំពិក ២០២៤ នៅបារាំង, មេដាយប្រាក់ FIVB Nations League ២០២៤ និងមេដាយសំរឹទ្ធ FIVB Nations League ២០២៣៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


