ព័ត៌មានអន្ដរជាតិ
ចិនអញ្ជើញរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា ទស្សនកិច្ចក្រុង ប៉េកាំង
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន ដែលចាត់ទុកជាដំណើរទស្សនកិច្ចបរទេសដ៏កម្រមួយសម្រាប់របបយោធាមីយ៉ាន់ម៉ាឯកោ។

នៅថ្ងៃទី៣១ ខែមីនា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក វណ្ណា មឿងល្វីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វាង យី។ នេះបើយោងតាមប្រភពពីក្រុមព័ត៌មានរបស់រដ្ឋាភិបាលយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣១ ខែមីនា ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតពីគោលដៅណាមួយក្នុងប្រទេសចិន ឬរយៈពេលនៃដំណើរទស្សនកិច្ចនោះទេ។
ប្រភពដដែលបន្តថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់របបយោធាមីយ៉ាន់ម៉ា និងបានបដិសេធមិនថ្កោលទោសចំពោះទង្វើរដ្ឋប្រហាររបស់យោធាផងដែរ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រូវបានឯកោក្នុងឆាកអន្តរជាតិ ពោលគឺមានតែនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ជាមេដឹកនាំបរទេសតែមួយគត់ប៉ុណ្ណោះ ដែលទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារមក។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក វណ្ណា មឿងល្វីន ត្រូវបានហាមមិនឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយសារគ្មានការវិវត្តទៅមុខក្នុងការដោះស្រាយអំពើហិង្សាបន្ទាប់ពីរដ្ឋប្រហារ៕
ប្រែសម្រួល៖ គង់ សំអាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


