ព័ត៌មានជាតិ
លោក លី ធុជ៖ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិមាតុភូមិ
លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ១៥៦ នាក់ នៃគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលសមាជិកគណបក្សសង្កាត់បាទីក្រុងបាវិតថា “គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិមាតុភូមិ” ពីព្រោះគណបក្សប្រជាជន បានបង្កើតនូវសមិទ្ធផលសន្តិភាពដ៏អស្ចារ្យជាប្រវត្តិសាស្រ្តនៅកម្ពុជា ហើយបានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់ក្នុងការកសាង និងបម្រើជាតិមាតុភូមិ ដែលជាការឆ្លើយតបនូវតម្រូវការយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំជាងគេក្នុងប្រវត្តិសាស្រ្តនយោបាយរបស់កម្ពុជា ព្រមទាំងបានរំដោះប្រទេសជាតិ និងប្រជាជនឲ្យឆ្លងផុតចេញពីការឈឺចាប់នៃរបបប្រល័យពូជសាសន៍ដែលជាប្រវត្តិសាស្រ្តពិតរបស់កម្ពុជា និងនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋសង្កាត់បាទី ដែលបានចូលរួមក្នុងជីវភាពនយោបាយ និងមហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


