នយោបាយ
លោក លី ធុជ ÷ពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅ
លោក លីធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ចាត់ទុកមហាជន និងប្រជាពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោក លី ធុជ ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្ស សមាជិក សមាជិកាគណបក្សសង្កាត់បាទី សង្កាត់ប្រាសាទ បក្សភូមិ ក្រុមបក្ស និងគ្រួសារបក្ស ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់បក្សសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងពិធីសំណេះសំណាល បណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសការសាកសួរសុខទុក្ខដោយផ្ទាល់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងបាវិត គណបក្សសង្កាត់ បក្សភូមិ ក្រុមបក្ស និងគ្រួសារបក្សទាំងអស់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ បណ្ឌិត លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារគណបក្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងតែងតែយកចិត្តទុកដាក់ក្នុងការកសាងនូវទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយសមាជិក សមាជិកាគណបក្សនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជួយដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការនានានៅតាមមូលដ្ឋាន ដើម្បីបម្រើឱ្យគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោក លី ធុជ បានកោតសរសើរចំពោះគណបក្សសង្កាត់ទាំងប្រាំ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ និងរៀបចំរចនាសម្ព័ន្ធគណបក្សឱ្យមានគ្រប់ជាន់ថ្នាក់ ដើម្បីរួមចំណែកលើកកេត្យានុភាពរបស់គណបក្ស។

លោក លី ធុជ បានជំរុញឱ្យក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណបក្សតាមសង្កាត់ទាំងអស់ បន្តកសាងនូវទំនាក់ទំនងកាន់តែប្រសើរឡើង និងកាន់តែជិតស្និទ្ធជាមួយមហាជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីព្រោះពួកគាត់គឺជាអាយុជីវិតរបស់គណបក្ស ក្នុងការកែលំអសង្គមជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង៕
អត្ថបទ÷ភក្ដី



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


