ព័ត៌មានជាតិ
ដំណើរការឃោសនាថ្ងៃដំបូង ប្រព្រឹត្តិទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គណបក្សបង្ហាញពីភាពចាស់ទុំ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា នេះ គឺជាថ្ងៃទីមួយនៃការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ហើយតាមលទ្ធផលរយៈពេលមួយថ្ងៃនេះ ការហែក្បួនឃោសនារបស់គណបក្សនយោបាយបានប្រព្រឹត្តិទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា ហើយអ្នកគាំទ្របក្សនយោបាយបង្ហាញពីភាពចាស់ទុំផងដែរ។
លោក ហង្ស ពុទ្ធា សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលនេះថា នៅក្នុងដំណើរការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ បើតាមរបាយការណ៍ដែល គ.ជ.ប ទទួលបាន មានគណបក្សចំនួន១០បានធ្វើសកម្មភាពឃោសនា ក្នុងនោះមានការហែក្បួន ការចែកខិតប័ណ្ណ និងការជួបប្រជុំជាមួយប្រជាពលរដ្ឋ ហើយនៅក្នុងការហែក្បួននេះ អនុវត្តបានល្អ ចេះអនុគ្រោះគ្នា ហើយក៏មិនមានបញ្ហាប្រឈម ទាក់ទងទៅនឹងការដង្ហែក្បួននេះទេ ដោយសារតែការរៀបចំតម្រាយផ្លូវមានភាពហ្មត់ចត់ល្អ ហើយក៏មិនមានបណ្ដឹង ឬរបាយការណ៍ពាក់ព័ន្ធទៅនឹងអំពើហិង្សា ការទិញសន្លឹកឆ្នោត ឬការបង្ខិតបង្ខំណាមួយនោះឡើយ។
បើតាមលោក ហង្ស ពុទ្ធា ការហែក្បួនឃោសនាសម្រាប់អាណត្តិនេះ គណបក្សនយោបាយឃើញមានភាពចាស់ទុំច្រើន ដោយចេះគោរពគ្នាទៅវិញទៅមក ហើយអាជ្ញាធរដែនដីក៏មានកិច្ចសហការល្អ។ ចំណែកមន្ត្រីរៀបចំការបោះឆ្នោត ពេលខ្លះនៅពេលដឹងថា មានការហែក្បួនប៉ះគ្នា គាត់បានយករថយន្តនាំមុខទៀតផង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ