សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះនៅខណ្ឌឬស្សីកែវយប់មិញឆេះផ្ទះពលរដ្ឋសរុប១១ខ្នង
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ៤ខ្នងទាំងស្រុង និងរាលដាលដល់ជញ្ជាំងផ្ទះផ្សេងចំនួន០៧ខ្នងបន្ថែមទៀត សរុប១១ខ្នង និងសម្ភារៈមួយចំនួនធំ។ បើតាមសមត្ថកិច្ចករណីនេះកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនី។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតមាននូវករណីអគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងបែបនេះ គាត់បានឮសម្លេងផ្ទុះចំនួន១ដង តែមិនចាប់អារម្មណ៍ ស្មានតែមានក្មេងលេងផាវ។ លុះមួយសន្ទុះក្រោយមកក៏មានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ លាយឡំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ មានក្រុមសមាគមឥស្លាម បានជួយចេញកាណូតពន្លត់អគ្គិភ័យដែរ ប៉ុន្តែដោយសារស្ថានភាពភ្លើងមិនមានការថមថយ ពលរដ្ឋក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍ ដើម្បីកុំអោយមានការរាលដាលដល់ឃ្លាំងបញ្ជូលហ្គាសដែលនៅក្បែរនោះ។

គ្រោះអគ្គិភ័យនេះដែរបានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋរួមមាន ផ្ទះប្រភេទសំណង់ ថ្មក្រោមឈើលើ ចំនួន៤ខ្នងអស់ទាំងស្រុង និងឆេះរាលដល់ជញ្ជាំងផ្ទះចំនួន០៧ខ្នងផ្សេងទៀត និងសម្ភារៈមួយចំនួនធំ។
ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៤គ្រឿង (ពុំបានប្រើប្រាស់ទឹក), រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង, រថយន្តរបស់ទីក្រុងជ្រោយចង្វារ ចំនួន០២គ្រឿង រថយន្តរបស់ក្រុមហ៊ុនសូគីមិច ចំនួន០១គ្រឿង និងកាណូតពន្លត់អគ្គិភ័យចំនួន០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ៕
អត្ថបទ៖ រដ្ឋា







-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ