ព័ត៌មានជាតិ
សម្តេចតេជោ ទទួលសំណើរពីប្រធានអង្គការអាហ្វេស៊ីប ដោយមិនអនុញ្ញាតិឲ្យកុមាររងគ្រោះពីការរំលោភបំពានឡើងតុលាការ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកសំណើររបស់ប្រធានអង្ការអាហ្វេស៊ីប (AFESIP) ដែលស្នើសុំកុំឲ្យយកកុមាររងគ្រោះដែលមានអាយុ៥ឆ្នាំ រងគ្រោះដោយការរំលោភបំពានទៅតុលាការទៀតឡើយ ដោយឲ្យមេធាវីការពារក្ដីជាអ្នកជំនួស។

មានប្រសាសន៍ក្នុងពីធីសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ស្ថាប័នតុលាការ សូមមានការយោគយល់។ សម្ដេចតេជោ បានលើកឡើងថា ការយកក្មេងរងគ្រោះឡើងតុលាការ គឺស្មើនឹងបំបាក់ស្មារតីបន្ថែម ការភ័យក្លាចកាន់តែធ្ងន់ អញ្ចឹងតុលាការគួរតែយល់ពីបញ្ហានេះ។ សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា តុលាការគឺជាកន្លែងដែលក្មេងរងគ្រោះភ័យក្លាច។

សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឲ្យតុលាការមានការយោគយល់ ហើយសម្ដេចក៏បានបញ្ជូនមេធាវីការពារក្ដីរបស់សម្ដេចដើម្បីតតាំងក្ដីជូនជនរងគ្រោះ។
សូមបញ្ចាក់ថា ក្នុងពីធីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី លោកស្រីប្រធានមជ្ឈមណ្ឌល បានស្នើសុំសម្ដេចតេជា ហ៊ុន សែន កុំឲ្យយកកុមាររងគ្រោះដោយការរំលោភបំពានដែលមានអាយុ៥ឆ្នាំឡើងតុលាការ ព្រោះក្រោយពីកុមាររងគ្រោះត្រឡប់មកពីតុលាការវិញ គឺពួកគេមានការភ័យក្លាចខ្លាំង៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ