ព័ត៌មានអន្ដរជាតិ
ដុតសាកសពខ្លា ៦ ក្បាល ដែលងាប់នៅក្នុងសួនសត្វ
សត្វខ្លា ចំនួន ៦ ក្បាល ដែលក្នុងនោះ មាន ៤ ក្បាល ជាខ្លាចំណាស់ និង ២ ក្បាលទៀត ជាខ្លាជំទង់ ដែលបានងាប់នៅក្នុងសួនសត្វមួយកន្លែងក្នុងប្រទេសថៃ ត្រូវបានក្រុមអភិរក្សសត្វព្រៃ រួមជាមួយអង្គភាពពាក់ព័ន្ធ បានដុតកម្ទេចចោល និងមិនអនុញ្ញាតឲ្យយកចំណែកណាមួយ នៃរាងកាយទៅលក់នៅលើទីផ្សារងងឹតទេ ។

ពិធីដុតសាកសពខ្លា ទាំង៦ក្បាលនេះ បានធ្វើឡើង កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង ៣០ នាទី ថ្ងៃត្រង់ នៅក្បែសួនសត្វ សិរី រ៉ាតឆា ក្នុងភូមិសាស្ត្រ ខេត្តឈុនបុរី ប្រទេសថៃ ដែលនេះគឺជាលើកដំបូងហើយ ក្នុងការដុតកម្ទេចសាកសពសត្វខ្លា ដែលជាសត្វកម្រ និងជិតផុតពូជ ក្រោមការត្រួតពិនិត្យ របស់ក្រុមការងារអភិរក្សសត្វព្រៃ និងក្រុមការងារ ឧទ្យានជាតិ ។

យោងតាមរបាយការណ៍ របស់អាជ្ញាធរ បានឲ្យដឹងថា ក្នុងចំណោមសត្វខ្លាទាំង ៦ ក្បាល គឺមាន ៤ ក្បាល ជាខ្លាងាប់ ដោយសារចាស់ជរា និងសាកសពខ្លាជំទង់ ២ ក្បាលទៀត គឺងាប់ដោយសារ ជំងឺ ដោយសត្វខ្លានីមួយៗមានបំពាក់ស្លាកលេខយ៉ាងត្រឹមត្រូវ ហើយក៏ជាសត្វកម្រ នៅក្នុងចំណោមពូជខ្លាទាំង ៥ ប្រភេទ ដែលត្រូវបានក្រុមអភិរក្សកំពុងយកចិត្តទុកដាក់ក្នុងការការពារ ព្រោះពពួកសត្វប្រភេទនេះ ត្រូវបានគេសម្លាប់យកបំណែកនៃរាងកាយ ទៅលក់នៅលើទីផ្សារសត្វព្រៃ ឬក៏នៅលើទីផ្សារងងឹត ដោយសារតែបច្ចុប្បន្នពពួកសត្វប្រភេទនេះកំពុងពេញនិយមយ៉ាងខ្លាំង នៅក្នុងទ្វីបអាសុី ដោយវាមានតម្លៃខ្ពស់ បន្ទាប់ពីភ្លុកដំរី ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


